យានអវកាសឥណ្ឌាបង្ហាញរូបភាពនៃផែនដីជាលើកដំបូង បន្ទាប់ពីចុះចតនៅឋានព្រះចន្ទ

អង្គការស្រាវជ្រាវអវកាសឥណ្ឌាបានឲ្យដឹងថា យាន Moon Mission-2 ឬយាន Chandrayaan-2 ដែលបាញ់បង្ហោះកាលពីថ្ងៃទី២២ ក្កដាបាន បញ្ជូនរូបភាពនៃផែនដីជាលើកដំបូងរបស់ខ្លួន កាលពីពេលថ្មីៗនេះ។

ប្រភពថា រូបភាពដែលថតដោយយាន Chandrayaan-2 គឺជាបណ្តុំរូបភាពស្អាតៗលើកដំបូងនៃផែនដី ដែលថតបានដោយកូនយាន Vikram Lander របស់យាន Chandrayaan2។ ផែនដី ថតដោយកាមេរ៉ា LI4 របស់យាន Chandrayaan-2 កាលពីថ្ងៃទី៣សីហា”។

កូនយានឈ្មោះ “Lander” និង “Rover” ត្រូវគេរំពឹងថានឹងចុះចតនៅជិតប៉ូលខាងត្បូងនៃឋានព្រះចន្ទនៅដើមខែកញ្ញា។ ប្រសិនបើអនុវត្តដោយជោគជ័យនោះ ឥណ្ឌានឹងក្លាយជាប្រទេសទីបួនបន្ទាប់ពីសហរដ្ឋអាម៉េរិក រុស្ស៊ី និងចិន ដែលបានចុះចតនៅលើផ្ទៃព្រះចន្ទ។ បេសកកម្ម ដែលចំណាយថវិកាជិត១៥០លានដុល្លារអាម៉េរិកនេះ មានគោលបំណងប្រមូលទិន្នន័យអំពីទឹក រ៉ែ និងផ្ទាំងសិលានៅលើផ្ទៃព្រះចន្ទ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner