ក្រុម Khmer United A បន្តឈរកំពូលតារាងគិតត្រឹម សប្តាហ៍ទី៣

អត្ថបទដោយ៖
ហេង វណ្ណា

ក្រុម Khmer Unite d A បន្តឈរកំពូលតារាង បន្ទាប់ពីស្មើក្រុម Sniper ១:១ គិតត្រឹមសប្តាហ៍ទី៣ ខណៈក្រុម Kw Khmer real estate លេខ២ និងលេខ៣ ក្រុម Youth What Varin។

លោក ឯក សុវណ្ណដា អ្នករៀបចំការប្រកួត ពានរង្វាន់ទីលានបាល់ទាត់ដំរីស បានបញ្ជាក់ថា ការប្រកួតឆ្នាំនេះ កីឡាករបានបង្ហាញនូវសកម្មភាពសាមគ្គី និងការរាប់អានគ្នា តាមរយៈការលេងកីឡា ដោយមានការយោគយល់អធ្យាស្រ័យគ្នា ជាពិសេសការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក។ លោក បន្ថែមថា មិនត្រឹមតែការប្រកួតដណ្តើមពានរង្វាន់នេះតែប៉ុណ្ណោះទេ ការប្រកួតជាលក្ខណៈមិត្តក៏បានធ្វើឡើងជាបន្តបន្ទាប់ ដើម្បីជាផ្នែកមួយបំផុសវិស័យកីឡាបាល់ទាត់ ក្នុងស្រទាប់មហាជនបន្ថែមទៀត និងបំផុសស្មារតីយុវជនឱ្យចូលរួមលេងកីឡាទាំងអស់គ្នា។

សម្រាប់លទ្ឋផលក្នុងសប្តាហ៍ទី៣នេះ គឺក្រុម Khmer United A ១:១ ក្រុម Sniper ,ក្រុម Youth Whatvarin ១:១ ក្រុម Kw Khmer real estate ,ក្រុម Bassac ២:១ ក្រុម Blue Dragon, ក្រុម Sakura ២:១ ក្រុម Fun sport, ក្រុម RFL ២:១ ក្រុម Rita និងក្រុម Khmer United b ១:២ ក្រុម Turtle៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner