សម្តេចតេជោ ហ៊ុន សែន ស្នើអ្នកលេងបណ្តាញ TikTok ដែលប្រើប្រាស់ឈ្មោះសម្តេចទាំងអស់លុបចោលទាំងស្រុង

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ស្នើអ្នកលេងបណ្តាញ TikTok ដែលប្រើប្រាស់ឈ្មោះសម្តេចទាំងអស់ សូមមេត្តាលុបចោលទាំងស្រុង ដើម្បីកុំឱ្យមានការភាន់ច្រលំ បើមិនដូច្នេះនឹងប្រើវិធានការច្បាប់។ សម្ដេចបញ្ជាក់ថា សូម្បីតែឈ្មោះ Hun Sen Fans ក៏មិនឱ្យមាននោះដែរ។

នេះបើតាមសារពិសេសរបស់សម្ដេចតេជោ ហ៊ុន សែន ផ្ញើជូនបងប្អូនដែលបានប្រើឈ្មោះសម្ដេច បង្កើត Tiktok នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ ។

ជាមួយនេះ សម្តេចតេជោ បានបញ្ជាឱ្យជំនួយការសម្តេចធ្វើការជាមួយក្រុមហ៊ុន TikTok លុបចោលនូវគណនីសម្តេចតេជោក្លែងក្លាយ។ សម្តេចតេជោថាប្រសិនជាម្ចាស់គណនី TikTok ដែលយកឈ្មោះសម្តេចទៅប្រើ បើបានឮសារសំឡេងនេះហើយត្រូវលុបចេញ ឬដូរឈ្មោះចេញជាបន្ទាន់។

សម្តេចសង្កត់ធ្ងន់ថា បើមិនដូច្នោះទេ សម្តេចតេជោនឹងឱ្យគេចាត់រិធានការចាំបាច់នានា ប្រសិនជាមិនព្រមលុប ឬដូរឈ្មោះចេញជាបន្ទាន់នោះទេ។ សម្តេចថា៖ ដើម្បីធានាថា គណនី TikTok ឈ្មោះសម្តេចតេជោ ហ៊ុន សែន គឺមានតែខ្ញុំម្នាក់តែប៉ុណ្ណោះសូម្បីតែសម្តេច ហ៊ុន សែន Fan ក៏មិនឱ្យមានដែរ គឺខ្ញុំមិនចាំបាច់មានគណនីអ្នកគាំទ្រនោះទេ។

សម្តេចតេជោ ហ៊ុន សែន ក៏បានឱ្យដឹងដែរថា តាំងពីសម្តេចប្រកាសស្វែងរកម្ចាស់គណនី TikTok ដែលមានអ្នក Follow ច្រើនមកធ្វើជាជំនួយការសម្តេចមក គឺមានម្ចាស់គណនី TikTok ជាច្រើនបានមកដូរដាក់ឈ្មោះ សម្តេច ហ៊ុន សែន ដែរ ដែលនេះជាទង្វើដែលសម្តេចតេជោមិនអាចទទួលយកបានឡើយ៕

ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner