លោក សួន សេរីរដ្ឋា៖ សន្តិភាពដែលខ្មែរបានមកដល់ថ្ងៃនេះ គឺបានមកដោយញើសឈាម និងទឹកភ្នែក ជាមួយនឹងការយកជីវិតទៅប្តូររបស់សម្តេចតេជោ ហ៊ុន សែន
ភ្នំពេញ៖ លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា និងជាអ្នកតាមដានព្រឹត្តិការណ៍នយោបាយ បានបញ្ជាក់ថា សន្តិភាព ដែលខ្មែរបានមកដល់ថ្ងៃនេះ គឺបានមកដោយញើសឈាម និងទឹកភ្នែក ជាមួយនឹងការយកជីវិតទៅប្តូររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ពេលនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបន្តដឹកនាំយើង ការពារសន្តិភាព ដែលសម្តេចខំប្រឹងប្រែងយកមកឱ្យយើង… ហើយខំពន្យល់អប់រំយើងឱ្យស្គាល់ពីតម្លៃសន្តិភាពមួយនេះ ដែលបានមកដោយលំបាក។

លោក សួន សេរីរដ្ឋា បានគូសបញ្ជាក់នូវចំណុចមួយចំនួនថា៖
1-សម្តេចតេជោ ហ៊ុន សែន មិនមែនជាអ្នកបង្កើតសង្គ្រាម… តែគាត់ជាអ្នកដឹកនាំបញ្ចប់សង្គ្រាម ហើយនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ
2-សម្តេចតេជោ ហ៊ុន សែន មិនមែនជាអ្នកនាំប្រទេសទម្លាក់ចូលរណ្តៅសូន្យ… តែគាត់ជាអ្នកប្រើដៃទាំងពីរនិងកម្លាំងដែលគាត់មានចាប់លើកយកអាយុជីវិតប្រជាជននិងប្រទេសជាតិ ចេញពីរណ្តៅសូន្យ រហូតមកដល់ថ្ងៃនេះ
3-សម្តេចតេជោ ហ៊ុន សែន មិនត្រឹមតែជាមេដឹកនាំប្រទេសប៉ុណ្ណោះទេ… តែអ្វីៗដែលគាត់ធ្វើ គាត់លះបង់ និងពលីកម្មកន្លងមក គឺក្នុងលើសពីឳពុករបស់ប្រជាជនកម្ពុជាទាំងមូល
4-សម្តេចតេជោ ហ៊ុន សែន ប្រហែលជាមិនល្អ១០០% ដូចពួកអ្នករមឹលគុណគាត់ចង់បានទេ… តែគាត់លើសពី ១០០% សម្រាប់អ្នកដឹងគុណគាត់ ដែលស្គាល់ពីតម្លៃនៃការលះបង់របស់គាត់ និងទទួលស្គាល់នូវសច្ចភាពប្រវត្តិសាស្ត្រ
5-មកដល់ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន គ្មានចង់បានអ្វីក្រៅពីឱ្យខ្មែររួបរួមសាមគ្គីគ្នា ការពារសន្តិភាព និងលុបបំបាត់ឱ្យអស់នូវមនោគមវិជ្ជានយោបាយជ្រុលនិយម ដែលនាំឱ្យខ្មែរបែកបាក់ បាត់បង់សន្តិភាពជាថ្មី៕
ដោយ៖ពលជ័យ