ជម្រើសជាតិហុកគីនារីកម្ពុជា ពង្រឹងសមត្ថភាពត្រៀម Asian Games នៅចិន

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ ក្រុមកីឡាហុកគីនារីកម្ពុជា កំពុងសម្រុកហ្វឹកហាត់ នៅទីលានសាលដំរី នៃពហុកីឡដ្ឋានជាតិមរតកតេជោ យ៉ាងសកម្ម ក្នុងការពង្រឹងសត្ថភាពត្រៀមខ្លួនឲ្យកាន់តែប្រសើរ ដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ កីឡាអាស៊ី (ASIAN Games) លើកទី១៩ ដែលគ្រោងនឹង ធ្វើឡើងនៅទីក្រុង Hangshou សាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី២៣ ខែកញ្ញា ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ ក្រោយពីបានពន្យារពេលក្នុងឆ្នាំ២០២២ ដោយសារវិបត្តិ ជំងឺ កូវីដ-១៩ ។

លោក កាំង សុធា អគ្គលេខាធិការសហព័ន្ធកីឡាហុកគីកម្ពុជា បញ្ជាក់ថា ក្រុមជម្រើសជាតិ ហុកគីនារីកម្ពុជា បានក្លាយជាបេក្ខភាពមួយក្នុងចំណោមបេក្ខភាពជាច្រើនទៀត ក្នុងអាស៊ីទាំង មូល សម្រាប់ការប្រកួតកីឡាអាស៊ី ឆ្នាំ២០២៣ ។ លោកថា មូលហេតុក្រុមហុកគីនារីកម្ពុជា ទទួលបានកៅអីចូលរួម(ASIAN Games) លើកទី១៩ នៅចិននេះ ដោយសារតែក្រុមហុគីនារីកម្ពុជា បានឆ្លងកាត់ ការប្រកួតអន្តរជាតិនានា កន្លងមក បូករួម ទាំង ការទទួលធ្វើម្ចាស់ផ្ទះ កីឡាស៊ីហ្គេម លើកទី៣២ ពីថ្ងៃទី ០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ។

លោក កាំង សុធា បានពន្យល់ថា ការខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍប្រភេទកីឡាអូឡាំពិក មួយនេះ កាន់តែមានល្អប្រសើរបន្តិចម្តងៗ បើទោះបីជាការអភិវឌ្ឍនេះមានដំណើរយឺតក្តី ។ លោកចាត់ទុកថា នេះជាមោទកភាពមួយដែលយើងដើរឆ្ពោះទៅមុខជានិច្ចមិនថយក្រោយ ពោលគឺពីការប្រកួតអន្តរជាតិដែលចាញ់គ្រប់គ្រាន់ច្រើនៗ មកជាការចាញ់គ្រាប់តិច និងពេលខ្លះទទួលបានលទ្ធផលស្មើ ហើយក៏ឈានដល់លទ្ធផលឈ្នះក៏មាន។

លោក កាង សុធា បន្ថែមថា ទោះបីការប្រកួត Asian Gamesនៅចិននាពេលខាងមុខនេះ ជាការប្រកួតដ៏ធំមានប្រទេសចូលរួមប្រកួតច្រើនសុទ្ធជាប្រទេសខ្លាំងៗយ៉ាងណាក្តី ក៏ក្រុមនារីហុកគីកម្ពុជានៅតែដាក់ក្តីសង្ឈឹមជានិច្ច។

គួរបញ្ជាក់ថា កីឡាអាស៊ី គឺជាព្រឹត្តិការណ៍ពហុកីឡាដ៏ធំជាងគេប្រចាំទ្វីបអាស៊ី ដែលធ្វើឡើង រៀងរាល់ ៤ឆ្នាំម្តង ប្រារព្ធបាន ១៨លើក ស្មើនឹង ៧២ឆ្នាំមកហើយ ខណៈព្រឹត្តិការណ៍បន្ទាប់ លើកទី១៩ នឹងធ្វើឡើងនៅទីក្រុមទីក្រុង Hangshou សាធារណរដ្ឋប្រជាមានិតចិន ដោយម្ចាស់ផ្ទះមួយនេះបានប្រកាសពីចំនួន ៤០ប្រភេទកីឡា ស្មើនឹង ៤៨២វិញ្ញាសា ៕

អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner