ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ៧រោច ខែបឋមាសាឍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងល្អជាមធ្យម។ រាល់ការងារ និងមុខរបរតូចធំ មានភាពរីកចម្រើនគួរជាទីត្រេកអរណាស់។ លោកអ្នកអាចមានលទ្ធភាពដោះស្រាយបញ្ហា ឬបញ្ឈប់ភាពប៉ុនប៉ងពីមនុស្សដែលចាំមើលបំណាំអ្នក ដោយត្រឹមតែសង្កត់ចិត្ត និងសណ្តោសប្រណី។ ប្រសិនបើមានបញ្ហាច្រើន កុំដោះស្រាយវាក្នុងពេលតែមួយ។ ចូររៀនពីរបៀបប្រើពេលវេលាធ្វើការប្រកបដោយប្រសិទ្ធភាព។ ថ្ងៃនេះប្រសិនបើអ្នកអាចរកពាក្យសាម័ញ្ញមកពិភាក្សា អ្នកនឹងទទួលបានភាពជោគជ័យ។ 

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះការគិត និងការសម្រេចចិត្តរបស់អ្នកស្ថិតក្នុងភាពវិជ្ជមាន ​សូមកុំមានក្តីបារម្ភអ្វីឡើយ លោកអ្នកនឹងទទួលបានភាពរីកចម្រើនណាស់ក្នុងការងារ និងមុខរបរ។ លោកអ្នកអាចទទួលបានសំណាងជាច្រើនណាស់ ប៉ុន្តែមិនទាក់ទងជាពិសេសរឿងលុយកាក់នោះទេ។ សម្រាប់លោកអ្នកដែលចង់ផ្លាស់ប្តូរការងារ ឬចាប់ផ្តើមការងារថ្មីណាមួយនោះ គឺអាចធ្វើទៅបានដោយគ្មានអ្វីអាចមករាំងស្ទះនឹងអ្នកឡើយ។ ក្រៅពីនេះសូមកុំជឿទុកចិត្តមនុស្សដោយងាយ ពិសេសមនុស្សដែលអ្នកមិនសូវស្គាល់ច្បាស់។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អសម្រាប់ការបណ្តាក់ទុនលើមុខរបរថ្មី ឬការផ្លាស់ប្តូរទីកន្លែងការងារនោះទេ។ ប៉ុន្តែប្រសិនបើអ្នកមិនអាចផ្អាកបាននោះទេ សូមលោកអ្នកប្រុងប្រយ័ត្នសំខាន់បំផុតចំពោះភាពខុសឆ្គងផ្នែកឯកសារ។ ប្រសិនបើអ្នកត្រូវចូលរួមក្នុងកិច្ចពិភាក្សា សូមគិតគូរមុននឹងបញ្ចេញយោបល់ ពីព្រោះគំនិតយោបល់របស់អ្នកអាចនឹងយល់ច្រឡំទៅវិញ។ ផ្ទុយទៅវិញ លោកអ្នកទទួលបានអំណោយក្នុងការគ្រប់គ្រងស្ថានភាពបានយ៉ាងប្រសើរ។

 ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានអំណោយផលល្អសម្រាប់កិច្ចការងារទាំងឡាយ ដូច្នេះមិនចាំបាច់ត្រូវបង្អង់សកម្មភាពនោះទេ។  សូមធ្វើទំនាក់ទំនងល្អជាមួយមិត្តរួមអាជីព និងសូមជៀសវាងការនិយាយរឿងដែលគ្មានប្រយោជន៍។ ចំពោះមតិរិះគន់របស់អ្នកមិនអាចផ្តល់ប្រយោជន៍ដល់ការងាររបស់អ្នកសោះឡើយក្នុងពេលនេះ គឺមានតែបង្ករភាពយល់ច្រលំប៉ុណ្ណោះ ដូច្នេះមិនគួរផ្តោះផ្តងនាំឲ្យមានផលរំខានដល់ការងារអ្នកឡើយ។ ដោយឡែក លោកអ្នកនៅតែមានលទ្ធភាពចូលរួមក្នុងការប្រជុំពិភាក្សា និងបង្ហាញគោលគំនិតរបស់ខ្លួនដោយត្រឹមត្រូវ។

ឆ្នាំរោង

​សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ ​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាណែនាំឲ្យលោកអ្នកមានភាពអត់ធ្មត់ និងសម្របសម្រួលទៅនឹងស្ថានភាពឲ្យបានច្រើន។ កុំធ្វើការងារ ឬដោះស្រាយបញ្ហាច្រើនក្នុងពេលតែមួយ មិនបានផលនោះទេ។ ចូរស្វែងយល់ពីរបៀបនៃប្រើប្រាស់ពេលវេលារបស់អ្នកឲ្យមានប្រសិទ្ធភាព។ ក្រៅពីនេះ លោកអ្នកអាចធ្វើការអភិវឌ្ឍន៍វិជ្ជាជីវៈបានល្អ​ ប្រសិនបើអ្នកបើកចិត្តទទួលយកការចែករំលែករវាងមនុស្សនៅជុំវិញខ្លួន។ ដោយឡែក សូមកំណត់ការប្រាស្រ័យទាក់ទងឲ្យស្ថិតក្នុងកំរិតដែលអាចគ្រប់គ្រងបាន។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  ​  រាសីលោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អសម្រាប់បញ្ចប់ប្រតិបត្តិការណ៍ធំដុំនោះទេ។ សូមដាក់កំរិតខ្លួនឯងសម្រាប់ការដោះស្រាយបញ្ហាហិរញ្ញវត្ថុសូម្បីតែករណី ឬវិក្កយបត្រតូចតាចក៏ដោយ។ ហោរាណែនាំឲ្យបដិសេធការរិះគន់ ឬសង្ស័យខ្លួនឯង បើអាចធ្វើបាន គឺអ្នកនឹងអាចដោះស្រាយបញ្ហាបានយ៉ាងងាយស្រួល។ ដោយឡែក លោកអ្នកទទួលបានអំណោយផលក្នុងការប្រើប្រាស់ពាក្យសំដី និងអារម្មណ៍ល្អជាមួយមនុស្សនៅ ជុំវិញខ្លួន ហេតុនេះអ្នកក៏អាចស្តារស្ថានភាពមួយចំនួនដោយការធ្វើទំនាក់ទំនងផងដែរ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់ធ្វើកិច្ចការណាមួយឡើយ។ ជាពិសេសបញ្ហាហរិញ្ញវត្ថុគួរតែយកចិត្តទុកដាក់បន្ថែម ធ្វើយ៉ាងណាទូទាត់ការចំណាយនានាឲ្យបានរួសរាន់។ ក្នុងនោះ ដាច់ខាតមិនគួរធ្វើកិច្ចការច្រើនក្នុងពេលតែមួយនោះទេ គួរតែលះបង់ពេលវេលាសម្រាប់ករណី ឬប្រធានបទសំខាន់បំផុតប៉ុណ្ណោះ។ ចំពោះការធ្វើទំនាក់ទំនងជាមួយមនុស្សនៅជុំវិញខ្លួនគឺអាចធ្វើទៅបាន ប៉ុន្តែគួរតែមានភាពទន់ភ្លន់។ ដោយឡែក ប្រសិនបើអ្នកត្រូវធ្វើដំណើរផ្លូវឆ្ងាយសូមមានការប្រុងប្រយ័ត្នអោយ បានខ្ពស់បំផុត។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ សធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលអំណោយផលសម្រាប់អ្នកធ្វើការក្នុងវិស័យពត៌មាន ទីផ្សារ និងការផ្សាយពាណិជ្ជកម្ម។ លោកអ្នកមានអំណោយផលក្នុងការពិភាក្សា ចរចា បញ្ចុះបញ្ចូលទឹកចិត្តមនុស្ស ដែលនឹងអាចជួយជម្រុញដំណើរការរបស់អ្នកឲ្យបានទៅដល់គោលដៅក្នុងពេលលឿន និងជោគជ័យ។ ដោយឡែក បញ្ហាតូចតាចអាចនឹងកើតមានខ្លះ ប៉ុន្តែក៏មិនជះបញ្ហាធ្ងន់ធ្ងរដល់ការងារអ្នកទេ។ សូមប្រើប្រាស់វេលាស្តាប់ដោយយកចិត្តទុកដាក់ ហើយហាមមិនឲ្យវាយតម្លៃលឿនពេកនោះទេ។ ក្រៅពីនេះ ទំនាក់ ទំនងផ្ទាល់ខ្លួនរបស់អ្នកក៏កំពុងផ្តល់ដំណឹងល្អផងដែរ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកឡើងខ្ពស់ត្រដែត។ រាល់ជំហានានាដែលអ្នកកំពុងដើរនឹងទទួលបានភាពចម្រុងចម្រើនយ៉ាងល្អប្រសើរណាស់។ លោកអ្នកនឹងមានភាពព្រឹត្តិការណ៍រីករាយច្រើននៅពេលខាងមុខ ក៏ប៉ុន្តែជាប្រយោជន៍នៃភាពរីករាយនេះក៏សូមខិតខំប្រឹងប្រែងជានិច្ច។ ចំពោះការពិភាក្សា ចរចាក្នុងករណីលំបាកយ៉ាងណាក៏អាចធ្វើទៅបានដោយងាយស្រួលណាស់ ដូច្នេះមិនគួរមានភាពភ័យខ្លាចឬស្ទាក់ស្ទើរក្នុងការបំពេញក្តីស្រមៃរបស់អ្នកឡើយ។ ក្នុងនោះដែរ ការប្រកាន់អាកប្បកិរិយាទន់ភ្លន់ ស្មោះត្រង់ និងមានតម្លាភាពបំផុតសម្រាប់រាល់ទំនាក់ទំនង និងក្នុងរង្វង់មនុស្សរួមក្រុមការងារជាមួយអ្នក។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកល្អជាមធ្យម។ រាល់កិច្ចការងាររបស់អ្នកនឹងអាចសម្រេចទៅបានដោយងាយស្រួលណាស់។ លោកអ្នកអាចចូលរួមរាល់សកម្មភាពទាំងឡាយ រួមទាំងការពិភាក្សាលើគម្រោងការងារផងដែរ។ សកម្មភាព និងកិច្ចខំប្រឹងប្រែងរបស់អ្នកនឹងទទួលបានការយកចិត្តទុកដាក់ពីថ្នាក់លើ។ ក្រៅពីនេះ ហោរាសាស្រ្តអាជីពសន្យាផ្តល់ជូនលោកអ្នកនូវពត៌មានដែលគួរឲ្យចាប់អារម្មណ៍ជាច្រើននៅរវាងពេលល្ងាច។ អាស្រ័យហេតុនេះ គួរពេញចិត្ត និងមានមោទនភាពចំពោះការខិតខំប្រឹងប្រែងរបស់ខ្លួន។ លើសពីនេះ​ ប្រសិនបើអ្នកមិនគួរវែក ញែករកហេតុផលអ្វីនៅពេលនេះទេ ស្ថានភាពអវិជ្ជមានខ្លះនឹងរសាយទៅវិញក្នុងពេល ឆាប់ៗ។​

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាល្អក្នុងការទំនាក់ទំនងជាមួយថា្នក់លើ និងសហការី។ ការផ្តល់យោបល់ ការចូលរួមសកម្មភាពពិភាក្សាគម្រោងការងារ ការគ្រប់គ្រង គឺនឹងអាចធ្វើទៅបានដោយរលូន។ ក្នុងនោះមនុស្សនៅជុំវិញខ្លួននឹងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អ្នកយ៉ាងខ្លាំង។ ប្រសិនបើអ្នកកំពុងជួបប្រទះការមិនពេញចិត្តក្នុងវិជ្ជាជីវៈសូមស្វែងរកវិធីសម្របសម្រួលប្រតិបត្តិការការងារ។ ទន្ទឹមនឹងនោះ សូមព្យាយាមពង្រីកភារកិច្ច និងការទទួលខុសត្រូវអោយបានខ្ពស់ចំពោះការងារ។ ក្នុងករណីបំណុល សូមលោក អ្នករកមនុស្សជួយទំនុកបម្រុង។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះបញ្ហាតូចតាចផ្នែកហិរញ្ញវត្ថុអាចនឹងកើតមាន ដូច្នេះសូមប្រយ័ត្នបំផុតនៅពេលធ្វើប្រតិបត្តិការប្រាក់កាសទាំងឡាយ ហើយហាមដាច់ខាតចូលរួមក្នុងសកម្មភាពវិនិយោគ។ អាជីពការងារថ្ងៃនេះ ព្រមានចំពោះការជាប់គាំងនៅក្នុងកិច្ចការ ប៉ុន្តែសូមកុំបាក់ទឹកចិត្ត ពីព្រោះវាអាចនឹងដោះស្រាយបានប្រសិនបើអ្នកព្យាយាមយល់ដឹងពីបាតុភូតនេះ។ ផ្ទុយទៅវិញ ក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះ អ្នកនឹងអាចកែប្រែស្ថានការណ៍ឲ្យប្រសើរឡើងវិញ ហើយស្ថេរភាព និងលាភសំណាងក៏នឹងកើតឡើងដល់ លោកអ្នកផងដែរ។

ចំណាំៈ

ឆ្នាំទាំង៤ ថោះ មមែ វក ច រាសីឡើងខ្ពស់ត្រដែត។    

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner