សមយុទ្ធយោធាប្រចាំឆ្នាំចាប់ផ្តើមដំណើរការដូចការគ្រោងទុក នៅចំពោះមុខការព្រមានពី កូរ៉េខាងជើង
អត្ថបទដោយ៖
ហេង វណ្ណា
កូរ៉េខាងត្បូង៖ នៅថ្ងៃចន្ទនេះ សហរដ្ឋអាម៉េរិក-កូរ៉េខាងត្បូង បានចាប់ផ្ដើមការធ្វើសមយុទ្ធយោធាប្រចាំឆ្នាំតាមគ្រោងទុក បើទោះជាមានការព្រមានពីកូរ៉េខាងជើងថា សមយុទ្ធនេះអាចនឹងបំផ្លាញដល់កិច្ចចរចានុយក្លេអ៊ែររវាងទីក្រុងព្យុងយ៉ាង និងទីក្រុងវ៉ាស៊ីនតោន។

ស្របពេលជាមួយគ្នានេះ អ្នកជំនាញបាននិយាយថា សមយុទ្ធយោធារវាងប្រទេសទាំងពីរអាចនឹងធ្វើឱ្យកិច្ចចរចានុយក្លេអ៊ែរជាមួយកូរ៉េខាងជើង ត្រូវបានពន្យារពេលរហូតដល់ចុងឆ្នាំនេះ ខណៈនៅមុនសមយុទ្ធនេះ លោក គីម ជុងអ៊ុន បានដឹកនាំការបាញ់មីស៊ីលប្រភេទថ្មីៗ និងជើងទម្របាញ់រ៉ុក្កែតដែលទើបត្រូវបានអភិវឌ្ឍន៍ ស្ថិតនៅក្នុងន័យព្រមានចំពោះផែនការធ្វើសមយុទ្ធរួមគ្នានេះ។ យ៉ាងណាមិញ ការខាងភាគីកូរ៉េខាងត្បូង ក៏ធ្លាប់បានអះអាងជាច្រើនលើកផងដែរថា សមយុទ្ធយោធារួមគ្នាជាមួយសហរដ្ឋអាម៉េរិក មានលក្ខណៈទ្រង់ទ្រាយតូចប៉ុណ្ណោះ ដោយមិនបានរំលោភលើការសន្យាជាមួយកូរ៉េខាងជើងឡើយ៕ម.ន



ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។