អភិបាលក្រុងហុងកុងអះអាងថា មិនចុះចេញពីតំណែងជាដាច់ខាត បើទោះជា បាតុកម្មនៅតែបន្តផ្ទុះឡើង

ចិន៖ អភិបាលក្រុងហុងកុងលោកស្រី ខារី ឡាំ បានបង្ហាញការប្តេជ្ញាថា ខ្លួននឹងមិនចុះពីតំណែងជាដាច់ខាត ហើយថា លោកស្រីក៏នឹងខិតខំប្រឹងប្រែងស្តារសន្តិសុខ និងសណ្តាប់ធ្នាប់នៅក្នុងទីក្រុងហុងកុងឲ្យបានឡើងវិញផងដែរ។

អភិបាលក្រុងហុងកុងរូបនេះបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ នាថ្ងៃចន្ទនេះថា សកម្មភាពបាតុកម្មតវ៉ាថ្មីៗនេះ បានបង្កជាអំពើហិង្សាឥតឈប់ឈរ ហើយទង្វើគួរឲ្យព្រួយបារម្ភទាំងនេះ បានបន្តហួសហេតុដែលមិនមែនសំដៅតែប្រឆាំងនឹងច្បាប់ ស្តីពីការធ្វើបត្យាប័នទៀតនោះឡើយ គឺក្រុមអ្នកតវ៉ាទាំងអស់នោះ កំពុងតែរុញច្រានទីក្រុងហុងកុង ឲ្យឆ្ពោះទៅរកស្ថានការណ៍យ៉ាងគ្រោះថ្នាក់ជាទីបំផុត»។

ទន្ទឹមគ្នានេះ លោកស្រី ឡំា ក៏បានថ្លែងការពារការបង្ក្រាបរបស់កម្លាំងសមត្ថកិច្ចទីក្រុងហុងកុងផងដែរ អំឡុងការទប់ទល់នឹងសកម្មភាពតវ៉ានាពេលកន្លងមកដោយលោកស្រីបញ្ជាក់ថា វាគឺជារឿងចាំបាច់ដើម្បីការពារច្បាប់ និងសណ្តាប់ធ្នាប់ ព្រមទាំងធានាសុវត្ថិភាពជារួមក្នុងទីក្រុងហុងកុង។ បច្ចុប្បន្ន ភាពតានតឹងនៅក្នុងទីក្រុងហុងកុងកាន់តែក្តៅគគុក តួយ៉ាងនៅក្នុងថ្ងៃចន្ទនេះជើងហោះហើរដល់ទៅជាង២០០ ត្រូវបានលុបចោលក្នុងទីក្រុងហុងកុង ដែលជាទីតាំងដ៏មមាញឹកបំផុតមួយនៅលើពិភពលោក ហើយនៅតាមស្ថានីយរថភ្លើងក៏មានការកកស្ទះផងដែរ ដោយសារតែការបន្តបង្កើនសកម្មភាពតវ៉ារបស់ក្រុមបាតុករ៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner