ជនសង្ស័យ ៣២នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀន ទូទាំងប្រទេសចំនួន១៦ករណី ថ្ងៃទី៩ ខែកក្កដា ម្សិលមិញ
អត្ថបទដោយ៖
ជឹម ភារ៉ា
ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា ជនសង្ស័យចំនួន៣២នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន១៦ករណី ទូទាំងប្រទេស នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣។
ក្នុងចំណោមជនសង្ស័យចំនួន ៣២នាក់ រួមមាន ៖ +ជួញដូរ ៤ករណី ឃាត់ ៦នាក់ (ស្រី ១នាក់)។ +ដឹកជញ្ជូន រក្សាទុក ៥ករណី ឃាត់ ៩នាក់ (ស្រី ១នាក់)។ +ប្រើប្រាស់ ៧ករណី ឃាត់ ១៧នាក់ (ស្រី ០នាក់)។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី៩ ខែកក្កដា រួមមាន ៖ -មេតំហ្វេតាមីន (Ice) = ១១៣០៨,៥៥ក្រាម។ -មេតំហ្វេតាមីន (Wy) = ៣,៣៣ក្រាម។ -កេតាមីន (Ke) = ១៩៩៧,១៥ក្រាម។ -អុិចស្តាសុី (mdma) = ៣០៦៦,៥៣ក្រាម។
លទ្ធផលខាងលើ ៨អង្គភាព បានចូលរួមបង្ក្រាប ៖
នគរបាល ៖ ៧អង្គភាព ៕
ដោយ ៖ ភារ៉ា និង ប៊ុនធី
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕