ជនសង្ស័យ ៣២នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ១៤ករណី ថ្ងៃទី១០ ខែកក្កដា ម្សិលមិញ
អត្ថបទដោយ៖
ជឹម ភារ៉ា
ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា ជនសង្ស័យចំនួន៣២នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន១៤ករណី ទូទាំងប្រទេស នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣។
ក្នុងចំណោមជនសង្ស័យចំនួន ៣២នាក់ រួមមាន ៖ ជួញដូរ ៥ករណី ឃាត់ ៩នាក់ (ស្រី ០នាក់)។ ដឹកជញ្ជូន រក្សាទុក ៤ករណី ឃាត់ ៤នាក់ (ស្រី ១នាក់)។ ប្រើប្រាស់ ៥ករណី ឃាត់ ១៩នាក់ (ស្រី ០នាក់)។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១០ ខែកក្កដា រួមមាន ៖ មេតំហ្វេតាមីន (Ice) ស្មើ ១៦៧,៧៦ក្រាម។ មេតំហ្វេតាមីន (Wy) ស្មើ ១២២៥,៥១ក្រាម ។ លទ្ធផលខាងលើ ៧ អង្គភាព បានចូលរួមបង្ក្រាប ៖ នគរបាល ៖ ៥ អង្គភាព ៕
ដោយ ៖ ភារ៉ា និង ប៊ុនធី

ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕