ឡាវតស៊ូគ្រប់គ្រងអតិផរណាដែលកំពុងកើនឡើង

វៀងចន្ទន៍៖ មន្រ្តីជាន់ខ្ពស់ឡាវមួយរូបបាននិយាយថា រដ្ឋាភិបាលនឹងចាត់វិធានការតឹងរ៉ឹង ប្រសិនបើខ្លួនចង់ទប់ស្កាត់អត្រាអតិផរណាជាមធ្យមនៅត្រឹម ៩ភាគរយក្នុងឆ្នាំ ២០២៣នេះ។

រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគឡាវ លោក ខាំជែន វង់ផូស៊ី បានប្រាប់រដ្ឋសភាថា មានហានិភ័យខ្លាំងដែលថា ប្រទេសឡាវនឹងមិនអាចសម្រេចបាននូវគោលដៅកំណត់អតិផរណានៅត្រឹម ៩ភាគរយនៅឆ្នាំនេះ ពីព្រោះតម្លៃទំនិញ និងសេវាកម្មកំពុងបន្តកើនឡើងនាពេលថ្មីៗនេះ។

អត្រាអតិផរណាបានធ្លាក់ចុះបន្តិចមកត្រឹម ៤១ភាគរយក្នុងខែមីនា ដោយបានធ្លាក់ចុះបន្ថែមទៀតដល់ ៣៩.៨៩ភាគរយក្នុងខែមេសា, ៣៨.៨៦ភាគរយក្នុងខែឧសភា និង ២៨.៨ភាគរយក្នុងខែមិថុនា ពោលគឺធ្លាក់ចុះពីកម្រិតអតិផរណាដែលបានកត់ត្រាខ្ពស់បំផុត ៤១.៣ភាគរយនៅក្នុងខែកុម្ភៈ។

នាយករដ្ឋមន្ត្រីឡាវ លោកបណ្ឌិត សូណេសៃ ស៊ីផាន់ដូន បានប្រាប់រដ្ឋសភាថា ការដោះស្រាយអតិផរណា, ការធ្លាក់ចុះប្រាក់គីប និងបំណុលសាធារណៈ គឺជាអាទិភាពចម្បងរបស់រដ្ឋាភិបាលក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។ ជាងនេះទៅទៀត រដ្ឋាភិបាលឡាវក៏បានសន្យាកាត់បន្ថយឱនភាពហិរញ្ញវត្ថុ និងគ្រប់គ្រងរូបិយប័ណ្ណបរទេស ព្រមទាំងជំរុញការវិនិយោគ និងទេសចរណ៍បរទេសផងដែរ៕ ប្រភព៖ វៀងចន្ទន៍ថាមស៍ ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner