ក្រសួងអប់រំចេញសេចក្តីជូនដំណឹងស្ដីពីការជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បណ្ឌិត ទៅសិក្សានៅសាធារណរដ្ឋកូរ៉េ សម្រាប់ឆ្នាំ២០២៣

(ភ្នំពេញ)៖ យោង លិខិតលេខ ៥៥២៦ កបទ.សអ/អប៣ ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ របស់ក្រសួងការបរទេស សហប្រតិបត្តិការ អន្តរជាតិ ។

ក្រសួងអប់រំ យុវជន និងកីឡា សូមជូនដំណឹងដល់សាធារណជនទាំងពីរភេទជ្រាបថា ៖ សម្រាប់ឆ្នាំ២០២៣នេះ
សាកលវិទ្យាល័យជាតិសេអ៊ូល (Seoul National University/SNU) នៃសាធារណរដ្ឋកូរ៉េ នឹងផ្ដល់ជូនអាហារូបករណ៍ ថ្នាក់បណ្ឌិត ក្រោមកម្មវិធី “2024 SNU President Fellowship Program” សម្រាប់សមាជិកមហាវិទ្យាល័យ (Faculty Member) នៃប្រទេសកំពុងអភិវឌ្ឍន៍ និងផ្តល់អាទិភាពជាពិសេសដល់តំបន់អាស៊ី អាហ្វ្រិក និងអាមេរិកខាងត្បូង។ ភាគីមិត្ត នឹងផ្តល់ជូននូវការចំណាយលើថ្លៃសិក្សាទាំងស្រុង ប្រាក់ឧបត្ថម្ភប្រចាំខែចន្លោះ ១លាន៥០ម៉ឺន-២លានវ៉ុន (រយៈពេល៣-៤ឆ្នាំ) សំបុត្រយន្តហោះទៅ-មក វគ្គសិក្សាភាសាកូរ៉េ (ថ្នាក់ពេលល្ងាច) ធានារ៉ាប់រងសុខភាព និងប្រាក់ឧបត្ថម្ភ សម្រាប់បុត្រាបុត្រីក្នុងបន្ទុក ។

បេក្ខជនដែលមានចំណាប់អារម្មណ៍ចំពោះកម្មវិធីអាហារូបករណ៍ខាងលើ អាចបំពេញសំណុំបែបបទ និងរៀបចំ ឯកសារពាក់ព័ន្ធ រួចផ្ញើច្បាប់ចម្លង (Soft Copy) ទៅកាន់គេហទំព័រ៖ intlscholarship@snu.ac.kr និងច្បាប់ដើម (Hard Copy) ទៅកាន់ Scholarship Coordinator (Office of International Affairs) ដែលចាប់ផ្តើមទទួលពាក្យពីថ្ងៃទី ០៣ ដល់ ៣១ ខែកក្កដា ឆ្នាំ២០២៣ ៕

ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner