លោក ថាក់ស៊ីន លុបចោលការចូលស្រុកវិញ រហូតទាល់តែប្រទេសថៃមានស្ថេរភាពនយោបាយ

បាងកក៖ កូនស្រីពៅលោក ថាក់ស៊ីន គឺអ្នកនាង ផែថងថាន ស៊ីនណាវ៉ាត់ បានបញ្ជាក់ថា ឪពុករបស់អ្នកនាងនៅមិនទាន់សម្រេចចិត្តវិលត្រឡប់មកកាន់ប្រទេសថៃវិញនៅឡើយទេ ខណៈដែលរូបលោកមិនចង់បង្កជម្លោះនយោបាយ។

កូនស្រីពៅរបស់លោក ថាក់ស៊ីន ដែលជាបេក្ខភាពនាយករដ្ឋមន្រ្តីរបស់គណបក្សភឿថៃ អ្នកនាង ផែថងថាន ស៊ីនណាវ៉ាត់ បាននិយាយថា ឪពុករបស់អ្នកនាងនឹងមិនវិលត្រឡប់មកកាន់ប្រទេសថៃ ដូចតាមផែនការកាលពីដើមខែកក្កដានេះទេ និងថា ឪពុករបស់អ្នកនាងកំពុងរង់ចាំស្ថានការណ៍នយោបាយត្រូវបានដោះស្រាយជាមុនសិន។

ស្ថានភាពនយោបាយក្នុងប្រទេសថៃ គឺជាមូលហេតុចម្បងនៃការពន្យារពេលវិលចូលស្រុករបស់លោក ថាក់ស៊ីន ក្នុងពេលនេះ ដោយអ្នកនាង ផែថងថាន បានបញ្ជាក់ថា ឪពុករបស់អ្នកនាងចង់ឃើញសភាពការណ៍នយោបាយថៃដំណើរការដោយរលូន មុនពេលគាត់វិលត្រឡប់មកវិញ។

សូមរម្លឹកថា បន្ទាប់ពីរដ្ឋាភិបាលរបស់ខ្លួនត្រូវបានបណ្តេញចេញពីអំណាចដោយរដ្ឋប្រហារយោធានៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០០៦ លោក ថាក់ស៊ីន ដែលបច្ចុប្បន្នមានអាយុ ៧៣ឆ្នាំបានភៀសខ្លួនចេញពីប្រទេសថៃក្នុងឆ្នាំ ២០០៨ ដើម្បីគេចចេញពីការជាប់ពន្ធនាគារ។ លោក ថាក់ស៊ីន ត្រូវបានរកឃើញថា មានពិរុទ្ធក្នុងករណីពុករលួយចំនួន ៤ និងត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារសរុបចំនួន ១២ឆ្នាំ៕

ប្រភព៖ The Nation ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner