ជនសង្ស័យ ៤៥នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀន ទូទាំងប្រទេសចំនួន ១៥ករណី ថ្ងៃទី១៦ខែកក្កដា ម្សិលមិញ
អត្ថបទដោយ៖
ស៊ូ ប៊ុនធី
(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា ជនសង្ស័យចំនួន ៤៥នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន១៥ករណី ទូទាំងប្រទេស នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣។
ក្នុងចំណោមជនសង្ស័យចំនួន ៤៥នាក់ រួមមាន ៖ +ជួញដូរ ២ករណី ឃាត់ ៤នាក់ (ស្រី ០នាក់)។ ដឹកជញ្ជូន រក្សាទុក ៧រណី ឃាត់ ៧នាក់ (ស្រី ០នាក់)។ ប្រើប្រាស់ ៦ករណី ឃាត់ ៣៤នាក់ (ស្រី ១នាក់)។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៦ ខែកក្កដា រួមមាន ៖ មេតំហ្វេតាមីន (Ice) ស្មើ ៩,១៧ក្រាម និង១៦កញ្ចប់តូច។ កេតាមីន (Ke) ស្មើ ០,១៨ក្រាម។
លទ្ធផលខាងលើ ៩អង្គភាព បានចូលរួមបង្ក្រាប ៖
នគរបាល ៖ ៩អង្គភាព ៕
ដោយ ៖ ភារ៉ា និង ប៊ុនធី



ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។