សកម្មជនគណបក្សភ្លើងទៀនបន្តសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន (Video Inside)

សកម្មជនគន្លឹះនៃគណបក្សប្រឆាំង បានបន្តការស្នើសុំចូលរួមជីវភាពនយោបាយ ជាមួយនឹងគណបក្សប្រជាជនកម្ពុជា បើទោះបីជាមានចលនាទប់ស្កាត់របស់បណ្តាមេខ្លោង ដែលរស់នៅក្រៅប្រទេស។ ការបន្តសុំចូលរួមធ្វើជីវភាពនយោបាយនេះទៀត បានធ្វើឡើង ខណ: ការបោះឆ្នោតសកលថ្ងៃទី២៣ខែកក្កដាកាន់តែខិតជិតមកដល់។

ប្រធានយុវជនប្រចាំខេត្តណ្ដាលរបស់អតីតគណបក្សសង្រ្គោះជាតិ និងគណបក្សភ្លើងទៀន លោក ទឹម សាវឿន បានថ្លែងថាដោយសារតែលោកអស់ជំនឿលើទណ្ឌិត សម រង្ស៉ី ទើបលោកបានសម្រេចសុំចូលរួមជីវភាណនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

ខែមេសា, ខែឧសភា, ខែមិថុនា និងខែកក្កដានេះ គឺជាខែដែលមានការស្នើសុំចូលរួមជីវភាពនយោបាយជាច្រើន ពីសកម្មជនទាំងក្នុង និងក្រៅប្រទេស ដែលធ្លាប់បានចូលរួមធ្វើសកម្មភាពបំរើគណបក្សប្រឆាំង។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងតាមបណ្តាញសង្គមបញ្ជាក់ថា «ទឹកដែលធ្លាប់ល្អក់ពេលនេះ បានរងនឹងភាពថ្លាមកវិញហើយ»។

ads banner