យុទ្ធនាការឃោសនាថ្ងៃទី១៨មានសភាពរលូនល្អ (Video Inside)

យុទ្ធនាការឃោសនាបោះឆ្នោតបានឈានមកដល់ថ្ងៃទី១៨ហើយ គិតត្រឹមថ្ងៃអង្គារនេះ។ គជប បានបញ្ជាក់ថានៅថ្ងៃទី១៨កក្កដានេះ យុទ្ធនាការឃោសនា មានភាពរលូនល្អ និងគ្មានអំពើហិង្សាឡើយ។

គជប បានថ្លែងទៀតថា មានគណបក្សនយោបាយចំនួន ១៣ ដែលបានធ្វើសកម្មភាពឃោសនាបោះឆ្នោត ក្នុងនោះមានគណបក្ស៥ បានហែក្បួនឃោសនា។

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានហែរក្បួរនៅខេត្តកំពង់ធំ, គណបក្សសញ្ជាតិកម្ពុជា ហែរក្បួននៅខេត្តព្រៃវែង និងខេត្តកំពង់ស្ពឺ, គណបក្សខ្មែររួបរួមជាតិ បានហែរក្បួននៅខេត្តកំពង់ចាម និងខេត្តក្រចេះ, គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច បានហែរក្បួននៅខេត្តកណ្តាល និងគណបក្សហ៊្វុនស៊ិនប៉ិច ហែរក្បួននៅខេត្តរតនគិរី កំពត ខេត្តព្រះសីហនុ ខេត្តកំពង់ឆ្នាំង និងខេត្តបន្ទាយមានជ័យ។

ចំណែកគណបក្សនយោបាយ ចំនួន៨ផ្សេងទៀត ដែលមានដូចជា គណបក្សប្រជាជនកម្ពុជា, គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ, គណបក្សធម្មាធិបតេយ្យ, គណបក្សឯកភាពជាតិខ្មែរ, គណបក្សខ្មែរតែមួយ, គណបក្សកសិករ, គណបក្សស្ត្រីដើម្បីស្ត្រី និងគណបក្សយុវជនកម្ពុជា បានធ្វើការឃោសនាបោះឆ្នោត តាមរយៈសកម្មភាពជួបប្រជុំជាមួយសមាជិក, ការចាក់មេក្រូផ្សព្វផ្សាយនៅទីស្នាក់ការគណបក្ស និងចល័តតាមភូមិ, ចែកខិត្តបណ្ណតាមខ្នងផ្ទះ បិទខិត្តបណ្ណ និងចងបដានៅទីសាធារណៈ ប្រគំតន្រ្តី សម្ដែងសិល្បៈ ចាក់បញ្ចាំងស្លាយ (Slide) វីដេអូ នៅតាមមណ្ឌលបោះឆ្នោតដែលខ្លួនឈរឈ្មោះ។

ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ មានរយៈពេល ២១ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣៕

ads banner