ប្រមុខអង្គការសហប្រជាជាតិព្រមានពីហានិភ័យរបស់ AI ដល់សន្តិភាពពិភពលោក

អ.ស.ប៖ ប្រមុខការអង្គការសហប្រជាជាតិបានព្រមានពីហានិភ័យ នៃ បញ្ញាសិប្បនិម្មិត (AI) ដល់សន្តិសុខ និងសន្តិភាពសកលលោក។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់ថូនីញ៉ូ ហ្គូទែរេស អំឡុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខលើកដំបូង ស្តីពីបញ្ញាសិប្បនិម្មិត (AI) បានគូសបញ្ជាក់ថា វាច្បាស់ណាស់ថា AI នឹងប៉ះពាល់ដល់ជីវិតរស់នៅរបស់មនុស្សគ្រប់តំបន់ទាំងអស់។

លោក ហ្គូទែរេស បន្តថា AI ជំនាន់ថ្មីមានសក្តានុពលដ៏ធំសម្បើមសម្រាប់រឿងល្អ និងអាក្រក់ ដោយលោកបានលើកឡើងថា ស្របពេលដែល AI អាចជួយបញ្ចប់ភាពក្រីក្រ ឬព្យាបាលជំងឺមហារីក បច្ចេកវិទ្យានេះក៏អាចបង្កជាផលវិបាកធ្ងន់ធ្ងរដល់សន្តិភាព និងសន្តិសុខពិភពលោកផងដែរ។

លោក ហ្គូទែរេស បានព្រមានទៀតថា ដំណើរការខុសប្រក្រតីរបស់ AI អាចបង្កការបំផ្លិចបំផ្លាញ ជាពិសេសប្រសិនបើបច្ចេកវិទ្យានេះ ត្រូវបានប្រើប្រាស់ពាក់ព័ន្ធនឹងប្រព័ន្ធអាវុធនុយក្លេអ៊ែរ ឬជីវសាស្ត្រ។ ប្រមុខអង្គការសហប្រជាជាតិរូបនេះ បានអំពាវនាវឱ្យបង្កើតក្រុមការងារមួយ ដើម្បីបង្កើតជម្រើសសម្រាប់ធ្វើអភិបាលកិច្ច AI ជាសកលនៅចុងឆ្នាំ ២០២៣នេះ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner