កូរ៉េខាងជើងបាញ់មីស៊ីលពីរគ្រាប់ ចំពេលនាវាមុជទឹកអាមេរិកបំពាក់អាវុធនុយក្លេអ៊ែរទៅដល់កូរ៉េខាងត្បូង

ព្យុងយ៉ាង៖ កូរ៉េខាងជើងបានធ្វើតេស្តបាញ់មីស៊ីលបាលិស្ទីគរយៈចម្ងាយខ្លីចំនួនពីរគ្រាប់ ឆ្ពោះទៅកាន់តំបន់សមុទ្រខាងកើត នេះបើតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូងនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣។

កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលបាលិស្ទីគចម្ងាយខ្លីចំនួនពីរគ្រាប់ ឆ្ពោះទៅកាន់តំបន់សមុទ្រខាងកើត ពោលគឺប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីនាវាមុជទឹកអាមេរិកបំពាក់ដោយអាវុធនុយក្លេអ៊ែរ បានធ្វើដំណើរទៅដល់កូរ៉េខាងត្បូងជាលើកដំបូងក្នុងពេលប៉ុន្មានទសវត្សរ៍មកនេះ។

យោធាកូរ៉េខាងត្បូងបានបញ្ជាក់ថា ការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើង ធ្វើឡើងកាលពីព្រឹកថ្ងៃពុធនេះ ចេញពីតំបន់ស៊ូណាន ក្នុងទីក្រុងព្យុងយ៉ាង ដោយមីស៊ីលទាំងនោះ អាចហោះបានចម្ងាយ ៥៥០គីឡូម៉ែត្រ មុនពេលធ្លាក់ចូលសមុទ្រខាងកើត ដែលគេស្គាល់ថា ជាតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុន។

ភ្លាមៗ កូរ៉េខាងត្បូងបានប្រកាសថ្កោលទោសកូរ៉េខាងជើង ហើយបានចាត់ទុកការបាញ់សាកល្បងមីស៊ីលនេះថា ជាសកម្មភាពបង្កហេតុ និងរំលោភលើដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិយ៉ាងពិតប្រាកដ។ បច្ចុប្បន្នសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បាននិងកំពុងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ នៅចំពោះមុខភាពតានតឹងកើនឡើងជាមួយកូរ៉េខាងជើង៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner