កម្ពុជាបើកដំណើរការមជ្ឈមណ្ឌលពិនិត្យសុខភាពសំរាប់ទិដ្ឋាការ

ភ្នំពេញ៖ មជ្ឈមណ្ឌលអ៊ិនធ័រឃែរបើកដំណើរការមជ្ឈមណ្ឌលពិនិត្យសុខភាពសំរាប់ទិដ្ឋាការថ្មីរបស់ខ្លួន ដើម្បីផ្តល់ជូននូវការវាយតម្លៃសុខភាពយ៉ាងត្រឹមត្រូវដល់អ្នកដែលកំពុងដាក់ពាក្យសុំទិដ្ឋាការ ដើម្បីធ្វើដំណើរ, ធ្វើការ, សិក្សា ឬធ្វើចំណាកស្រុកទៅកាន់ប្រទេសផ្សេងៗ។

មជ្ឈមណ្ឌលពិនិត្យសុខភាពសំរាប់ទិដ្ឋាការ នឹងផ្តល់សេវាសុខភាពជាច្រើន ដើម្បីធានាអោយត្រូវនូវតម្រូវការសុខភាពសម្រាប់ប្រទេសគោលដៅ។ ជាការចាប់ផ្តើម មជ្ឈមណ្ឌលនឹងផ្តល់សេវាដើម្បីបំពេញតម្រូវការពិនិត្យសុខភាព សម្រាប់អ្នកធ្វើដំណើរទៅប្រទេសអូស្ត្រាលី។ លោក Jason Harrison នាយកគ្រប់គ្រងទូទៅនៃមជ្ឈមណ្ឌលអ៊ិនធ័រឃែរ បានមានប្រសាសន៍ថា យើងរីករាយក្នុងការប្រកាសពីការចាប់ផ្តើម នៃមជ្ឈមណ្ឌលពិនិត្យសុខភាពសំរាប់ទិដ្ឋាការថ្មីរបស់យើង។

លោកនាយកបន្តថា ក្នុងនាមជាមជ្ឈមណ្ឌលផ្តល់សេវាថែទាំសុខភាពប្រកបដោយគុណភាព ពួកយើងប្តេជ្ញាធានាថា អ្នកធ្វើដំណើរទទួលបានការថែទាំល្អបំផុតតាមដែលអាចធ្វើបាន។ ក្រុមអ្នកជំនាញថែទាំសុខភាពរបស់យើង នឹងផ្តល់នូវការវាយតម្លៃសុខភាពយ៉ាងត្រឹមត្រូវ ដើម្បីធានាថា អ្នកដំណើរបំពេញតាមតម្រូវការសុខភាពសម្រាប់ប្រទេសគោលដៅរបស់ពួកគេ។ កម្មវិធីនេះមានការចូលរួមពីដៃគូសាជីវកម្ម រួមមានក្រុមហ៊ុន OCIC, ធនាគារកាណាឌីយ៉ា, តារាធានារ៉ាប់រង និង ខេមតិច ក្នុងចំណោមក្រុមហ៊ុនដទៃទៀត។

ជាមួយគ្នានេះ លោក Ben Cumming លេខាទីមួយនៃស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានសម្តែងនូវមោទនភាពចំពោះការដាក់បញ្ចូលអ៊ិនធ័រឃែរនៅក្នុងដំណើរការនេះ និងថា មជ្ឈមណ្ឌលនេះជាអ្នកផ្តល់សេវាដែលយើងស្គាល់ និងជឿទុកចិត្ត ជាអ្នកផ្តល់សេវាដែលយើងមានទំនុកចិត្តក្នុងការធ្វើការជាមួយស្តង់ដារ។
សូមបញ្ជាក់ថា មជ្ឈមណ្ឌលអ៊ិនធ័រឃែរគ្រោងនឹងពង្រីកសេវាពិនិត្យសុខភាពទិដ្ឋាការរបស់ខ្លួនទៅកាន់ប្រទេសផ្សេងទៀត រួមទាំងសហរដ្ឋអាមេរិក កាណាដា នូវែលសេឡង់ និងជាច្រើនទៀត។ ជាមួយនឹងការបើកដំណើរការនាយកដ្ឋានថ្មីនេះ អ៊ិនធ័រឃែរមានគោលបំណងផ្តល់ជូនអ្នកដំណើរនូវភាពងាយស្រួល និងប្រសិទ្ធភាព ក្នុងការចូលទៅកាន់សេវាសុខភាពដែលពួកគេត្រូវការ ដើម្បីបំពេញតាមតម្រូវការសម្រាប់ទិដ្ឋាការរបស់ពួកគេ៕

អត្ថបទ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner