ឯកឧត្តម នេត្រ ភក្ត្រា៖ សន្លឹកឆ្នោតរបស់ពលរដ្ឋមួយសន្លឹក ពិតជា មាន តម្លៃសម្រាប់ជាតិ, សូមបងប្អូនអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ គ.ជ.ប ចូលរួមគាំទ្រដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា

កំពត៖ «សន្លឹកឆ្នោតរបស់ពលរដ្ឋមួយសន្លឹកពិតជាមានតម្លៃសម្រាប់ជាតិ និងជាការពូនជ្រុំឫសគល់នៃដើមឈើប្រជាធិបតេយ្យនៅ កម្ពុជា ឱ្យរីកធំធាត់ និងកាន់តែមានភាពចាស់ទុំនយោបាយ និងមានស្ថិរភាព នយោបាយដែលជាបុព្វលក្ខខណ្ឌមិនអាចខ្វះបានសម្រាប់ភាពរីកចម្រើនរបស់ប្រទេសជាតិ»។
ឯកឧត្តម នេត្រ ភក្ត្រា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ក្រុងបូកគោនិងស្រុកទឹកឈូ និងជាប្រធានបណ្តុំឃុំចំនួន ៣ នៃស្រុកទឹកឈូ លើកឡើងដូច្នេះក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលនៃការ យុទ្ធនាការឃោសនាបោះឆ្នោតសម្រាប់បណ្តុំឃុំ ៣ នៃស្រុកទឹកឈូ ខេត្តកំពតរួមមានឃុំម៉ាកប្រាង្គ ឃុំស្ទឹងកែវ និងឃុំកំពង់ក្រែង នារសៀល ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣នៅស្នាក់ការគណបក្សឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ។

ឯកឧត្តមបានលើកឡើងថាការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់បងប្អូនប្រជាពលរដ្ឋបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ និងបានផ្តល់សេចក្តីទុកចិត្តដល់អ្នកធ្វើពិតប្រាកដ និងជាអ្នកដែលការពារជាតិនិងការពារប្រជាជនពិតប្រាកដ។ ឯកឧត្តមបានថ្លែងកោតសរសើរមន្ត្រីបក្សនៃបណ្តុំឃុំទាំង ៣ ដែលបាន បំពេញការងារប្រកបដោយគុណភាពនិងប្រសិទ្ធភាពខ្ពស់ក្នុងការពន្យល់ប្រជាពលរដ្ឋឱ្យបានយល់ពីតម្លៃនៃសន្លឹកឆ្នោតរបស់ខ្លួន និងការបំពេញ កាតព្វកិច្ចជាប្រជាពលរដ្ឋល្អដោយអញ្ជើញទៅបោះឆ្នោត និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី១៨ ដើម្បីគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំប្រទេសឱ្យរីកចម្រើកាន់តែខ្លាំងថែមទៀត។

ឯកឧត្តមអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទឹកឈូនិងក្រុងបូកគោ បានថ្លែងថាក្រោយការឆ្លងកាត់ការបោញឆ្នោតជាច្រើន អាណត្តិ មកនេះ និងជាមួយការធ្វើអំពើល្អរបស់មន្ត្រីគណបក្សគ្រប់ ជាន់ថ្នាក់ជាពិសេសរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានកសាង ជំនឿទុកចិត្តយ៉ាងរឹងមាំក្នុងចំណោមប្រជាពលរដ្ឋម្ចាស់ឆ្នោត ហើយ គណបក្សប្រជាជនកម្ពុជាតែងតែទទួលការគាំទ្រពីពលរដ្ឋ និងមាន សំឡេងឆ្នោតកើនឡើងពីមួយអាណត្តិទៅមួយអាណត្តិ។

ជាមួយគ្នានេះ ឯកឧត្តម នេត្រ ភក្ត្រា បានជំរុញនិងលើកទឹកចិត្តមន្ត្រី បក្ស មូលដ្ឋានបន្តយកចិត្តទុកដាក់ក្នុងការឃោសនាបោះឆ្នោតរហូតដល់
ថ្ងៃបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតនាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីបងប្អូនប្រជាពលរដ្ឋទទួលបានសារសំខាន់ៗនៃកម្មវិធី នយោបាយគណបក្សប្រជាជនកម្ពុជាដើម្បីអភិវឌ្ឍប្រទេស ព្រមទាំង លេខរៀងទី១៨ របស់គណបក្សប្រជាជនកម្ពុជានៅលើសន្លឹក ឆ្នោត និងការបោះឆ្នោតដោយត្រឹមត្រូវតាមការណែនាំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

ជាមួយគ្នានេះ ឯកឧត្តម នេត្រ ភក្ត្រា បានអំពាវនាវកុំដើរតាមផែនការ ទុច្ចរិតរបស់ក្រុមជនក្បត់ជាតិ ៣ ជំនាន់ដែលព្យាយាមបំផ្លាញការបោះ ឆ្នោត និងបំផ្លាញដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ដោយបានជំរុញ ប្រជាពល រដ្ឋអនុវត្តសិទ្ធិនិងកាតព្វកិច្ចរបស់ខ្លួនជាពលរដ្ឋល្អ ដោយ អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងគូសសន្លឹកឆ្នោតឱ្យ បានត្រឹមត្រូវតាមការណែនាំរបស់ គ.ជ.ប ហើយបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជាលេខរៀងទី១៨ ដើម្បីការពារសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ៕

ដោយ/ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner