អត្តពលិកកីឡាជម្រើសជាតិវាយកូនបាល់កម្ពុជា នឹងបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ DA VISCUP នៅចុងខែកក្តដា ឆ្នាំ២០២៣ នៅប្រទេសស្រីលង្កា

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ អត្តពលិកជម្រើសជាតិកីឡាវាយកូនបាល់កម្ពុជា នឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍កីឡាប្រកួតកីឡាវាយកូនបាល់កម្រិតពិភពលោក ដាវីបខាប់( DA VISUP )គ្រុបទី៣ នៅប្រទេសស្រីលង្កា ចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៩ ខែ កក្តដា ឆ្នាំ២០២៣។

បេសកម្មចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនបាល់កម្រិតពិភពលោកនេះ កម្ពុជាបានចូលរួមប្រកួតប្រជែងបានចំនួន១២លើកហើយ ដោយគិតចាប់តាំងពីការចូលរួមលើកដំបូងពីឆ្នាំ២០១២ដល់ឆ្នាំ២០២៣។ ការចូលរួម១២លើករបស់របស់កម្ពុជា ក្នុងព្រឹត្តិការណ៍DA VISCUP. ក្រុមកីឡាករជម្រើសជាតិវាយកូនបាល់កម្ពុជា បានប្រកួតប្រជែងក្នុងគ្រុបទី៤ ចំនួនចំនួន៥លើក និងគ្រុបទី៣ បានចំនួន៧លើក។

គោលដៅរបស់ថ្នាក់ដឹកនាំសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ក្នុងការដឹកនាំកីឡាករជ្រើសជាតិចូលរួមព្រឹត្តិការណ៍ប្រកួតកម្រិតពិភពលោកពុំដែលអាក់ខាន់ដោយគិតចាប់តាំងពីឆ្នាំ២០១២មកនោះ ត្រូវបានលោក ជា ពៅ អគ្គលេខាធិការរង សហព័ន្ធវាយកូនបាល់កម្ពុជា បានអះអាងថា វាជាទស្សនៈវិស័យផ្សព្វផ្សាយសក្កានុពលកីឡាវាយកូនបាល់កម្ពុជាទៅកាន់អន្តរជាតិ និងជំរុញឲ្យជម្រើសជាតិទទួលបានបទពិសោធន៍ចូលរួមការប្រកួតកម្រិតពិភពលោក ពិសេស ជំរុញឲ្យកីឡាករវាយកូនបាល់កម្រិតខ្ពស់របស់កម្ពុជាឈានទៅរកចំណាត់ថ្នាក់ល្អនៅក្នុងតារាងកម្រិតពិភពលោក ដែលជាការលើកមុខមាត់ និងកេរ្តិ៍ឈ្មោះប្រទេសកម្ពុជាលើឆាកអន្តជាតិ។

សម្រាប់ព្រឹត្តិការណ៍ដាវីសខាប់ (DA VISCUP) ដែលជាព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនបាល់កម្រិតពិភពលោកនេះ លោក ទេព រទ្ធីវិទ្ធ អគ្គលេខាធិការកីឡាវាយកូនបាល់កម្ពុជា នឹងស្នើរសុំទៅកាន់សហព័ន្ធកីឡាវាយកូនបាល់អន្តរជាតិទទួលធ្វើជាម្ចាស់ផ្ទះ ក្នុងឆ្នាំ២០២៤ ការប្រកួតគ្រុបទី៤ សម្រាប់ក្រុមប្រទេសដែលត្រូវប្រជែងដណ្តើមកៅអីឡើងទៅកាន់គ្រុបទី៣។

បេសកម្មចូលរួមក្នុងព្រឹត្តិការណ៍ដាវីសខាប់ DA VISCUPគ្រុបទី៣ នៅប្រទេសស្រីលង្កា នៅចុង ខែ កក្តាដា ឆ្នាំ២០២៣ ខាងមុខនេះ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បញ្ជូនអត្តពលិកចំនួន៧រូប ដូចជា អ្នកនាង ឯក លក្ខណា ជាអ្នកមើលការខុសត្រូវក្រុម លោក ជា ពៅ អគ្គលេខាធិការរងជាអ្នកប្រធានក្រុមដឹកនាំ លោក ប្រាយអន នីរ៉ូស គ្រូបង្វឹក និងកីឡាករ៤រូប គឺ ទេព ទីម៉ូទី ឃ្លាំង ពន្លក ឡុង សំនាង និង កីឡាករ ឡេង សារិនរាជ ។

សូមបញ្ជាក់ថា ក្រុមកីឡាវាយកូនបាល់ប្រទេសកម្ពុជា ក្នុងឆ្នាំ២០២២ ក្នុងការប្រកួតដាវីសខាប់គ្រុបទី៤( DA VISCUP ) នៅប្រទេសប៉ារ៉ែន កម្ពុជាជាប្រទេសជាប់លេខ១ក្នុងគ្រុបទី៤ និងបានកៅអីឡើងមកកាន់គ្រុបទី៣ ដែលនឹងប្រកួតនៅប្រទេសស្រីលង្កកា ក្នុងឆ្នាំ២០២៣ នាចុ ងខែ កក្តដា ដើម្បីប្រជែងដណ្តើមកៅអីឡើងទៅកាន់គ្រុបទី២ ៕

អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner