មនុស្សម្នាក់ស្លាប់ និងរបួសជាច្រើននាក់ ក្រោយឥណ្ឌូណេស៊ីរងការវាយប្រហារពីគ្រោះរញ្ជួយដីក្នុងកម្រិត៦.៨រ៉ិចទ័រ

ឥណ្ឌូណេស៊ី៖ នៅយប់ថ្ងៃសុក្រនេះ (ម៉ោងក្នុងតំបន់) គ្រោះរញ្ជួយដីក្នុងកម្រិត៦.៨រ៉ិចទ័របានកើតមានឡើងនៅដែនសមុទ្រ នៃកោះស៊ូម៉ាត្រា និងជ្វារបស់ប្រទេសឥណ្ឌូណេស៊ី ដែលជាលទ្ធផលនោះ មានមនុស្សម្នាក់បាត់បង់ជីវិត និងជាច្រើននាក់ទៀតរងរបួស ។

គ្រោះធម្មជាតិនេះបានកើតឡើងនៅជម្រៅ៥៩គីឡូម៉ែត្រ ក្រោមផ្ទៃសមុទ្រចម្ងាយប្រមាណជាង២២០គីឡូម៉ែត្រ ពីទីក្រុង ទេឡាក់បេទុង នៅកោះស៊ូម៉ាត្រា ដែលបង្កឲ្យមានការតក់ស្លុតជាខ្លាំងពីសំណាក់មនុស្សម្នា នៅតាមតំបន់ដែលទទួលរងឥទ្ធិពល នេះបើតាមទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្រ្តអាមេរិក USGS ។

ឆ្លើយតបនឹងគ្រោះមហន្តរាយខាងលើនេះ អាជ្ញាធរឥណ្ឌូណេស៊ីបានចេញសារព្រមានឲ្យប្រុងប្រយ័ត្នពីរលកយក្សស៊ូណាមិ ដែលអាចត្រូវបានបង្កឡើង ប៉ុន្តែប៉ុន្មានម៉ោងក្រោយមក ក៏បានសម្រេចដកការព្រមានជាវិញ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner