បើករថយន្តក្នុងសភាពងងុយដេក បុករបងផ្ទះពលរដ្ឋខូចខាតយ៉ាងដំណំ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ រថយន្តព្រុះមួយគ្រឿងអ្នកបើកបរងោកមួយភាំងជ្រុលចង្កូតទៅបុក និងរបងផ្ទះពលរដ្ឋរងការខូចខាតតែមិនមានអ្នករបួសនោះទេ។គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង១០នាទីឈានចូលថ្ងៃទី០៣ខែសីហាឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវភ្នំពេញហាណូយ ក្បែរច្រកចូលក្លោងទ្វាវត្តសំរោងអណ្តែត ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

រថយន្តបង្កម៉ាកតូយ៉ូតាព្រុះពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AX6224 ។អ្នកបើករថយន្តបានឲ្យដឹងថាមុនពេលកើតហេតុគាត់បានបើករថយន្តខាងលើក្នុងទិសដៅពីត្បូងទៅជើង​លុះមកដល់ចំណុចកើតហេតុដោយសារតែខ្លួនងងុយដេកងោកមួយភាំងទើបរ៉េចង្កូតទៅបុករបងផ្ទះពលរដ្ឋរួម និងបែកទុយោទឹកតែម្តង។

ក្រោយកើតហេតុអ្នកបើកបររថយន្តបង្កបានចរចា និងម្ចាស់ផ្ទះដោយសុំចេញថ្លៃជុសជុលនូវការខូចខាតទាំងស៊្រុងហើយខ្លួនក៏ហៅរថយន្តមកស្ទួចរថយន្តរបស់ខ្លួន ទៅជុសជុលដោយខ្លួនឯង៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner