យុវជនម្នាក់ជិះម៉ូតូគេចពីទឹកដក់តាមចិញ្ចើមផ្លូវ ដួលចូលកង់រថយន្តដឹកទំនិញធុនធំកិនស្លាប់នៅនឹងកន្លែង

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ យុវជនម្នាក់ជិះម៉ូតូPCXមួយគ្រឿងគេចពីទឹកដក់នៅតាមចិញ្ចើមផ្លូវបណ្តាលឲ្យដួលចូលកង់ក្រោយ រថយន្តហុីយ៉ាន់ដាយដឹកទំនិញធុនធំមួយគ្រឿងកិនបែកខ្លួនជាពីរស្លាប់នៅនឹងកន្លែង។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២០ និង២០នាទីថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅចំណុចមុខ ក្រុមហ៊ុនភេសជ្ជះ កូកាកូឡា តាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែង់វ រាជធានីភ្នំពេញ។

ជនរងគ្រោះ(ស្លាប់)មានឈ្នោះ ទៀ ថៃសំណាង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរលក់ទូរស័ព្ទ ស្នាក់នៅក្បែរស្ថានីយ៍ទូរទស្សន៍CTN ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ មានស្រុកកំណើត ភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថាមុនកើតហេតុកម្លាំងសមត្ថកិច្ចកំពុងដាក់គោលដៅរឹតបណ្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅក្បែរចំណុចកើតហេតុខាងលើខណៈនោះក៏ឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកPCXពណ៌សពាក់ពាក់ស្លាកលេខភ្នំពេញ1GT-9941 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥ទិសដៅពីត្បូងទៅជើងដោយមិនមានពាក់មួយសុវត្ថិភាព ភ្លាមនោះកម្លាំងសមត្ថកិច្ចបានហៅជនរងគ្រោះឲ្យឈប់ដើម្បីធ្វើការណែនាំ​និងតម្រូវឲ្យពាក់មួសុវត្ថិភាពទើបអាចបន្តដំណើរទៅមុខទៀតបានបន្ទាប់ពីសមត្ថកិច្ចបានណែនាំរួច ជនរងគ្រោះក៏បានបន្តដំណើរទៅមុខទៀតបំណងទៅកន្លែងស្នាក់នៅ។

តាមប្រភពពីប្រជាពលរដ្ឋឃើញហេតុការបានឲ្យដឹងថាគេឃើញជនរងគ្រោះជិះម៉ូតូមកដល់ចំណុចកើតហេតុបានគេចពីទឹក ដែលដក់នៅតាមចិញ្ចើមផ្លូវក្រោយពីមេឃភ្លៀវរួច បណ្តាលដួលចូលកង់ រថយន្តហុីយ៉ាន់ដាយដឹកទំនិញធុនធំមួយគ្រឿងក្បាលពណ៌សពាក់ស្លាកលេខព្រះសីហនុ3A-7645បើកមកពីក្រោយកិនចំកង់ខាងស្តាំផ្នែកខាងក្រោយបណ្តាលឲ្យ ជនរងគ្រោះបែកខ្លួនជាពីរស្លាប់ និងកន្លែងកើតហេតុ។ភ្លាមៗនោះតៃកុងរថយន្តបានរត់គេចខ្លួនបាត់សមត្ថកិច្ចចាប់បានព្រូរថយន្តម្នាក់យកមកសួរនាំនៅប៉ុស្តិ័នគរបាលឬស្សីកែវ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោ ស្នងការាជធានីភ្នំពេញរងចាំធ្វើកាដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។ដោយឡែកសពជនរងគ្រោះសមត្ថកិច្ខធ្វើកំណតហេតុរួចប្រគល់ជូនសាចមញាត្តិយកទៅធ្វើបុណ្យតាមប្រពៃណី៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner