ថៃ៖ សភាបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី ត្រូវបានពន្យារ

បាងកក៖ ទីបំផុត! កិច្ចប្រជុំសភាបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីបន្ទាប់របស់ប្រទេសថៃ ត្រូវបានពន្យារពេល ស្របតាមការសំណើររបស់អ្នកឃ្លាំមើល។

ប្រធានរដ្ឋសភាថៃ លោក Wan Muhamad Noor Matha បានពន្យារពេលការបោះឆ្នោតនាយករដ្ឋមន្ត្រីដែលគ្រោងធ្វើ នៅថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ ដើម្បីឆ្លើយតបទៅនឹងអ្នកឃ្លាំមើល ដែលអំពាវនាវឱ្យតុលាការធម្មនុញ្ញ សម្រេចលើភាពស្របច្បាប់ នៃការការរារាំងលើលោក Pita Limjaroenrat ជាមុនសិននោះ។

នៅមុនេះ អ្នកឃ្លាំមើលឬ ការិយាល័យប្រជាពលរដ្ឋ Ombudsman របស់ប្រទេសថៃបានដាក់ញត្តិទៅតុលាការធម្មនុញ្ញឱ្យពន្យារពេលឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី។ សំណើពន្យាពេលនេះ គឺរហូតដល់មានការកំណត់អំពីភាពស្របច្បាប់ នៃការបោះឆ្នោតសភាដែលបានបដិសេធការតែងតាំងមេដឹកនាំគណបក្ស Move Forward (MFP) គឺ Pita Limjaroenrat នេះបើតាមការិយាល័យនេះដដែល។

បន្ទាប់ពីជួបជាមួយក្រុមអ្នកច្បាប់របស់សភា កាលពីថ្ងៃអង្គារ សប្តាហ៍នេះ លោក Wan Noor បាននិយាយថា កិច្ចប្រជុំនឹងត្រូវពន្យារពេល ដូច្នេះ ការណ៍នេះមិនជ្រៀតជ្រែកដល់ការស៊ើបអង្កេតរបស់តុលាការធម្មនុញ្ញនោះទេ។ លោកក៏បាននិយាយថា ការប្រជុំរបស់ក្រុមបី ដែលតំណាងព្រឹទ្ធសភា ភាគីក្នុងសម្ព័ន្ធ និងក្រៅប្លុកសម្រេចថា នឹងត្រូវពន្យារពេល ដោយស្វ័យប្រវត្តិ។

លោក Wan Noor បានបន្ថែមថា សមាជិកសភា និងព្រឹទ្ធសមាជិកជាច្រើនរូបបានស្នើឱ្យលោកពន្យារពេលការបោះឆ្នោតនាយករដ្ឋមន្ត្រី ដែលគ្រោងធ្វើនៅថ្ងៃព្រហស្បតិ៍នេះ ដោយសារពួកគេជាប់ពាក់ព័ន្ធ។ ប៉ុន្តែ កិច្ចប្រជុំដំបូងត្រូវបានគ្រោងធ្វើ នៅម៉ោង ២ រសៀលថ្ងៃពុធ។ លោកថា សភាអាចនឹងមិនប្រជុំគ្រប់កូរ៉ុមទេ បើប្រជុំតាមការគ្រោងទុក៕ ប្រភពពី The Nation ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner