អេក្វាទ័រ៖ ចំនួនអ្នកស្លាប់ អំឡុងកុប្បកម្មក្នុងពន្ធនាគារកើនដល់ ១៨នាក់

គីតូ៖ ពន្ធនាគារអេក្វាទ័រត្រូវបានវាយឆ្មក់ ខណៈចំនួនមនុស្សស្លាប់ដោយកុប្បកម្មក្នុងពន្ធនាគារបានកើនឡើងដល់១៨នាក់។ យោងតាមមន្ត្រីបាននិយាយថា ទាហានប្រហែល ២៧០០ នាក់បានសម្រុកចូលគុកមួយក្នុងប្រទេសអេក្វាទ័រដើម្បីគ្រប់គ្រងឡើងវិញ ខណៈដែលចំនួនអ្នកស្លាប់ពីកុប្បកម្មដែលបានចាប់ផ្តើម កាលពីបីថ្ងៃមុន បានកើនឡើងដល់ ១៨ នាក់ នេះបើយោងតាមមន្ត្រី។

យោងតាមការិយាល័យរបស់រដ្ឋអាជ្ញា «ការស្លាប់របស់អ្នកទោស ១៨ នាក់ត្រូវបានបញ្ជាក់ឲ្យដឹង ខណៈដែលមនុស្ស ១១ នាក់រួមទាំងប៉ូលីសម្នាក់បានរងរបួសនៅក្នុងការប្រឈមមុខគ្នាដែលកំពុងបន្តរវាងក្រុមទំនើងគូប្រជែង នៅឯពន្ធនាគារ Guayas 1 ដែលពោរពេញដោយអំពើហិង្សាក្នុងទីក្រុងកំពង់ផែ Guayaquil »

ទន្ទឹមនឹងនោះ កងកម្លាំងប្រដាប់អាវុធបាននិយាយថា កងទ័ព និងប៉ូលីសបានចូលទៅក្នុងពន្ធនាគារ កាលពីព្រឹកថ្ងៃអង្គារ សប្តាហ៍នេះ ដើម្បីស្តារសណ្តាប់ធ្នាប់ និងស្វែងរកអាវុធ គ្រាប់រំសេវ គ្រឿងផ្ទុះ និងរបស់របរខុសច្បាប់ផ្សេងទៀតដែលប្រើប្រាស់ក្នុងការប្រយុទ្ធដែលកំពុងដំណើរការ។

ការវាយឆ្មក់នេះបានកើតឡើងនៅពេលដែលរដ្ឋាភិបាលបានប្រកាសភាពអាសន្នជាធរមាន នៅក្នុងពន្ធនាគារទាំងអស់សម្រាប់រយៈពេល ៦០ ថ្ងៃ បន្ទាប់ពីមានកុប្បកម្មបង្ហូរឈាមចុងក្រោយបង្អស់ដែលបានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ៤២០ នាក់នៅក្នុងពន្ធនាគារនៃប្រទេសអេក្វាទ័រ ចាប់តាំងពីឆ្នាំ ២០២១ ដោយជនរងគ្រោះជាច្រើនត្រូវបានកាត់ក្បាល ឬដុតទាំងរស់៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner