មន្ទីរសុខាភិបាលខេត្តកណ្តាល ពង្រឹងការអភិវឌ្ឍវិជ្ជាបន្ត សម្រាប់ឱសថការី ដើម្បីបម្រើសុខភាពប្រជាជនកាន់តែប្រសើរ

ខេត្តកណ្តាល៖ ក្រុមប្រឹក្សាគណៈឱសថការីខេត្តកណ្ដាល ដោយមានការគាំទ្រពីឯកឧត្តមប្រធានមន្ទីរសុខាភិបាលខេត្តកណ្តាល បានរៀបចំវគ្គបណ្ដុះបណ្ដាលការអភិវឌ្ឍវិជ្ជាជីវៈបន្ត សម្រាប់ឱសថការី ជូនដល់សមាជិក សមាជិកា ដោយមិនបង់ថ្លៃសិក្សា នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ នៅសាលប្រជុំមន្ទីរសុខាភិបាលខេត្ត។

វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណងផ្សព្វផ្សាយអំពីសារៈសំខាន់ នៃការអភិវឌ្ឍន៍ វិជ្ជាជីវៈបន្ត សម្រាប់ឱសថការីគ្រប់រូប ធានាឱ្យបាននូវការអភិវឌ្ឍទាន់បច្ចុប្បន្នភាព នៃវិទ្យាសាស្ត្រផ្នែកឱសថ ដើម្បីបម្រើសុខភាពប្រជាជនកាន់តែប្រសើរ ។

ឯកឧត្តមឱសថការី បាន បុត្តា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងប្រធានក្រុមប្រឹក្សាគណៈឱសថការីកម្ពុជា អាណត្តិទី២ បានថ្លែងថា៖ ការរៀបចំវគ្គបណ្ដុះបណ្ដាលនេះ ឡើងគឺក្នុងគោលបំណង ដើម្បីចូលរួមអនុវត្តច្បាប់ ស្តីពីការគ្រប់គ្រងដល់អ្នកប្រកបវិជ្ជាជីវៈ វិស័យសុខាភិបាល ធានាក្នុងការការពារសុខភាព សុវត្ថិភាព ជូន ប្រជាជន ដោយមានសមត្ថភាព និងសម្បទាគ្រប់គ្រាន់ ក្នុងការប្រកបវិជ្ជាជីវៈរបស់ខ្លួន។

ឯកឧត្តមបានថ្លែងបន្តថា៖ អ្នកប្រកបវិជ្ជាជីវៈ ឱសថសាស្ត្រ អមវេជ្ជសាស្ត្រ និងភាគីពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមគាំទ្រ និងអនុវត្ត ឱ្យមានប្រសិទ្ធិភាពខ្ពស់ និងធ្វើឱ្យប្រសើរឡើង នូវចំណេះដឹង សមត្ថភាពជំនាញថ្មីៗ ស្របតាមច្បាប់ ក្របសីលធម៌ ជូនដល់អ្នកជំងឺ អតិថិជន និងសហគមន៍។ការអភិវឌ្ឍវិជ្ជាជីវៈ បន្ត គឺសំដៅដល់ដំណើរការនៃការសិក្សាពេញមួយជីវិត ដែលមានគោល បំណងរក្សា និងលើកកម្ពស់នូវការអនុវត្តរបស់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល តាមរយៈការពង្រឹងចំណេះដឹង ការស្រាវជ្រាវ ដែលចាំបាច់ ក្នុងការ ប្រកបវិជ្ជាជីវៈ។

តាមរយៈវគ្គបណ្ដុះបណ្ដាលនេះ ឯកឧត្តម សូមឱ្យសមាជិក សមាជិកា បន្តការគ្រប់គ្រងឱសថដោយត្រូវចូលរួមលុបបំបាត់ឱសថក្លែងក្លាយ ហួសការបរិច្ឆេទ ឱសថហាមឃាត់ដែលចរាចរណ៍លើទីផ្សារ ដោយក្រសួងសុខាភិបាលនិងត្រូវបន្តចូលរួមឱ្យបានទាំងអស់គ្នា ដើម្បីសុខភាពប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់។

ឯកឧត្តមឱសថការី បាន បុត្តា បានលើកឡើងថា៖ អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល គណៈឱសថការីកម្ពុជា មានតួនាទីចុះបញ្ជិកា ការផ្ដល់និងបន្តអាជ្ញាបណ្ណ និងការផ្ដល់ប័ណ្ណសម្គាល់សមាជិកជាដើម។ សូមជម្រាបថា៖ សមាជិកគណៈឱសថការីក្នុងខេត្តកណ្តាល ទាំងអស់មានចំនួន ២៦១នាក់ ក្នុងនោះស្រី ១៩៦នាក់ ប្រុស ៦៥នាក់ ៕
ប្រភព ៖ មន្ទីរព័ត៌មានខេត្តកណ្តាល

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner