កុលបុត្រខ្មែរ ហ៊ុន ម៉ាណែត ទទួលមរតកភ្លើងគប់ «សន្ដិភាព» នៅកម្ពុជានឹងមានពន្លឺភ្លឺចែងចាំងបន្ថែមទៀត

នៅកម្ពុជានឹងមានពន្លឺភ្លឺចែងចាំងបន្ថែមទៀត បន្ទាប់ពីកំលាំងយុវជនកុលបុត្រខ្មែរ ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី សម្រាប់ដឹកនាំនាវាកម្ពុជា។

ភ្នំពេញ៖ អ្នកជំនាញអារ្យធម៌ខ្មែរ ឯកឧត្តម រ័ត្ន សណ្ដាប់ បានថ្លែងថា កម្ពុជាបច្ចុប្បន្ននេះ បើនិយាយអំពីការបោះឆ្នោតនៃរដ្ឋសភា នីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្ដដា ឆ្នាំ២០២៣ កន្លងមកថ្មីៗនេះ ដែលមានគណបក្សនយោបាយចូលរួមប្រគួតប្រជែងចំនួន១៨គណបក្ស តាមលិទ្ធិប្រជាធិបតេយ្យ​​សេរីពហុបក្ស ហើយដែលគណបក្សប្រជាជនកម្ពុជា បានទទួលអាសន:​ដ៏ច្រើនលើសលប់ ភ្លូកទឹកភ្លូកដីជាលទ្ធផលបឋមក្រៅផ្លូវការគឺ ១២០/១២៥ អាសនៈ ដើម្បីគាំទ្រដល់ការជ្រើសរើសមេដឹកនាំបន្ដវេនគឺ កុលបុត្រ ហ៊ុន ម៉ាណែត នៅក្នុងប្រទេសដែល​ប្រជាជនកំពុងរស់ក្នុងសេចក្ដីសុខសាន្ដតា្រណនេះ។
បានបង្ហាញ​ឲ្យឃើញថា ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស មានជំនឿទុកចិត្ដ និងអំណរសាទរ​ចំពោះទស្សនវិជ្ជានយោបាយរបស់សម្ដេចតេជោ ហ៊ុន សែន ជារដ្ឋបុរសសន្ដិភាព ដែលបាន​លះបង់ដ៏ធំធេង ក្នុងគោលបំណងរក្សាសន្តិភាព និងការអភិវឌ្ឍស្រុកទេស ឲ្យកាន់តែរីកចំរើច​ខ្លាំងក្លាថែមទៀត។បើពោលឲ្យចំ គឺកុលបុត្រ ហ៊ុន ម៉ាណែត ទទួលមរតកភ្លើងគប់ «សន្ដិភាព» នៅកម្ពុជានឹងមានពន្លឺភ្លឺកាន់តែចែងចាំងបន្ថែមទៀត។


ឯកឧត្តម រ័ត្ន សណ្ដាប់ បានថ្លែងកត់សម្គាល់ថា ស្ថិតក្នុងន័យនៃការបន្ដវេនដ៏ប្រពៃថ្លៃថ្លានេះ បើពោលអំពីប្រព័ន្ធជំនឿវិញ ចំពោះការផ្ទេរមរតកភ្លើងគប់ «សន្ដិភាព» ដល់កុលបុត្រដ៏ឆ្នើម បន្តវេន ដើម្បីដឹកនាំរាជរដ្ឋាភិបាលអាណត្ដិទី៧ នៃនីតិកាលរដ្ឋសភាដ៏ឧត្ដុង្គឧត្ដមនេះ ស្របទៅ​នឹង​ពាក្យ​ចាស់បុរាណពោលថា «មនុស្សជាអ្នកសាង ព្រះជាអ្នករៀបចំ» ព្រោះបើពោលអំពីនីតិកាលទី៧ គឺ «លេខ៧» បើមើលទៅលើព្រឹត្តិការណ៌​ប្រវត្តិសាស្ត្រកម្ពុជាជាក់ស្តែងគឺ៖
១៖ ចំព្រឹត្ដិការណ៍ថ្ងៃរំដោះ៧មករា
២៖ នៅថ្ងៃដែលសម្ដេចតេជោ ហ៊ុន សែន ជារដ្ឋបុរសសន្ដិភាព បានប្រកាសថ្ងៃផ្ទេរអំណាច​នៅថ្ងៃទី២៦ ខែកក្ដដា ឆ្នាំ២០២៣ យ៉ាងច្បាស់ៗដល់ជនរួមជាតិ​ទាំងក្នុង និងក្រៅប្រទេសថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្ត្រីក្រោយ​រដ្ឋសភាបោះឆ្នោតផ្តល់​សេចក្តីទុកចិត្តសម្រាប់គណ:រដ្ឋមន្ត្រីថ្មី នៅថ្ងៃទី ២២ សីហា ២០២៣ខាងមុខនេះ ចំព្រឹត្តិការណ៍គាប់ជួនមួយ ដែលនៅយប់ថ្ងៃ ខែ ឆ្នាំដដែលនោះ ទូរទស្សន៍បាយ័ន្ត ដែលបានចាក់ផ្សាយរឿងភាគ កូនប្រុសក្រោមពន្លឺព្រះចន្ទ​ពេញបូណ៌មី តាមកម្មវិធីម៉ោងពេលកំណត់់របស់ខ្លួន ជាច្រើនថ្ងៃខែកន្លងមក គឺចំត្រង់ភាគទី៧២ ចំពេលដែលម៉ាណែត ប្រសូត្រចេញពីផ្ទៃម្តាយថ្ងៃទី២០ ខែតុលា ឆ្នាំ១៩៧៧ ដ៏អស្ចារ្យបំផុត។
ដូច្នេះ ចំពោះការផ្ទេរអំណាចតាមការបោះឆ្នោតលទ្ធិប្រជាធិបតយ្យសេរីពហុបក្សនេះ គឺជារបត់ប្រវត្ដិសាស្រ្ដថ្មីមួយទៀត ក្រោមការដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ជារដ្ឋបុរសសន្ដិភាព ត្រូវបានរចនាឡើងដើម្បីរំលេចឲ្យឃើញថា កុលបុត្រខ្មែរជំនាន់ក្រោយ ដែលពោរពេញដោយ សមត្ថភាព កម្លាំងថាមពល សក្ក្តានុពលដ៏ខ្លាំងក្លា ត្រូវរួបរួមគ្នាទ្រទ្រង់និងការពារសន្ដិភាព ដែលមាតុភូមិដ៏អភ័ព្ទរបស់យើងធ្លាប់បាត់បង់ ៥ស.វ. ដ៏យូរអង្វែងមកនេះ ឲ្យបានឋិតថេរតរៀងទៅ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner