មនុស្សរាប់ពាន់នាក់ត្រូវបានជំរុញឱ្យភៀសខ្លួន មុនពេលព្យុះទីហ្វុងដ៏ខ្លាំងក្លាវាយប្រហារប្រទេសជប៉ុន

តូក្យូ៖ ព្យុះទីហ្វុងដ៏ខ្លាំងក្លាមួយបាននិងកំពុងបោកបក់សំដៅឆ្ពោះទៅកាន់ភាគខាងត្បូងប្រទេសជប៉ុន ធ្វើឱ្យជើងហោះហើររាប់រយត្រូវបានលុបចោល ខណៈដែលអាជ្ញាធរបានជំរុញឱ្យមនុស្សរាប់ពាន់នាក់ ភៀសខ្លួនទៅកាន់តំបន់មានសុវត្ថិភាពជាបន្ទាន់។

ព្យុះទីហ្វុង ខានូន កំពុងបង្កើនកម្លាំងខ្យល់បក់បោកអតិបរមា ១៦២គីឡូម៉ែត្រក្នុងមួយម៉ោង នៅពេលដែលវាឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិក។ ស្របពេលជាមួយគ្នានេះដែរ ទីក្រុងនានានៅទូទាំងកោះអូគីណាវ៉ា បានចេញបញ្ជាឱ្យជម្លៀសមនុស្សយ៉ាងហោចណាស់ ៣៧០,០០០នាក់ ខណៈដែលទីភ្នាក់ងារឧតុនិយមជប៉ុនបានព្រមានថា រលកសមុទ្រដែលមានកម្ពស់រហូតដល់ ១២ម៉ែត្រ អាចនឹងវាយប្រហារប្រជុំកោះមួយនេះ។

ដោយឡែកទូរទស្សន៍ជាតិជប៉ុន NHK បានរាយការណ៍ថា ជើងហោះហើរជាង ៥០០ ត្រូវបានលុបចោលកាលពីថ្ងៃអង្គារម្សិលមិញ ខណៈដែលសាឡាង និងសេវារថយន្តក្រុងក្នុងតំបន់ក៏ត្រូវបានផ្អាកជាបណ្តោះអាសន្នផងដែរ។ បើតាមក្រុមហ៊ុនអាកាសចរណ៍ជប៉ុន Japan Airlines និង All Nippon Airways អ្នកដំណើរសរុបជាង ៧៤,០០០នាក់ នឹងរងផលប៉ះពាល់ ដោយសារការលុបចោលជើងហោះហើរកាលពីថ្ងៃអង្គារម្សិលមិញ និងថ្ងៃពុធនេះ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner