អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម Nguyen Phu Trung បានផ្ញើសារអបអរសាទរ ជូន សម្ដេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា ចំពោះជោគជ័យនៅក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧កន្លងទៅនេះ

អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម Nguyen Phu Trung បានផ្ញើសារអបអរសាទរ ជូន សម្ដេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា ចំពោះជោគជ័យនៅក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧កន្លងទៅនេះ ដែលលទ្ធផលនេះ បានបញ្ជាក់ ពីតួនាទី និងកិត្យានុភាពរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេច។

លោកក៏បានបង្ហាញពី ជំនឿជឿជាក់ថា តាមរយៈភាពប្រសើរឡើងនៃលទ្ធផលសម្រេចបានរួម ជាមួយនឹងបទពិសោធន៍ និងការគាំទ្រដ៏លើសលុបពីសំណាក់ប្រជាជនកម្ពុជា រដ្ឋសភា និង រដ្ឋាភិបាលថ្មីនៅកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នឹងត្រូវបានបង្កើតឡើងក្នុងពេលដ៏ឆាប់ ហើយបន្តសម្រេចបានសមិទ្ធផលថ្មីៗ និងធំធេងបន្ថែមទៀត ក្នុងបុព្វហេតុការពារ កសាង និងអភិវឌ្ឍន៍ មាតុភូមិកម្ពុជា ក្នុងសន្តិភាព ស្ថិរភាព អភិវឌ្ឍន៍ និងវិបុលភាព។

✍🏼 FN

#ams1minute

#បោះឆ្នោត២០២៣ #khelection2023

ads banner