រថយន្ត៣គ្រឿងបុកបន្តកន្ទុយគ្នា រងខូចខាត នៅខណ្ឌពោធិ៍សែនជ័យ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ រថយន្ត៣គ្រឿងបើកបុកបន្តកន្ទុយគ្នា ក្នុងនោះមានរថយន្តមួយគ្រឿងរងខូចខាតយ៉ាងដំណំ ហើយក៏មានស្ត្រីម្នាក់រងរបួសបាក់ធ្មេញអស់៤ កាលពីម៉ោង១២និង៣០នាទីរសៀល ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ៤ ភូមិអូរដឹម សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ រថយន្តកូរ៉េ ម៉ាកKIA ឃ្លុប ពណ៌ស ពាក់ស្លាកលេខ កណ្តាល 3A-0083 ដឹកអីវ៉ាន់រោងចក្រ បើកពីលិចទៅកើត លុះដល់ចំណុចកើតហេតុ បង្អន់ល្បឿន ស្រាប់តែរថយន្តម៉ាកព្រុស ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AM-2651 បើកបរដោយបុរសជនជាតិចិន រួមដំណើរដោយស្ត្រីខ្មែរ អ្នកបកប្រែ បានបើកស្របទិសហ្វ្រាំងមិនទាន់ជ្រុលទៅបុក ចូលពីក្រោមរថយន្តឃ្លុប បណ្តាលឲ្យរងខូចខាតយ៉ាងដំណំ ហើយក៏មានរថយន្ត ម៉ាកតូយ៉ូតា YARIS ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AR-5658 បើកបរដោយស្ត្រីម្នាក់ រួមដំណើរជាមួយបុរស២នាក់ ស្រី២នាក់ទៀត បើកពីលិចទៅកើត ស្របទិសជ្រុលទៅប៉ះពីក្រោយរថយន្តព្រុស តែបន្តិចបន្តួច ក៏ប៉ុន្តែ អ្នកជិះក្នុងរថយន្ត YARIS មានស្ត្រីម្នាក់ អុកទង្គិចក្បាល ក្នុងរថយន្ត បណ្តាលឲ្យរងរបួសបាក់ធ្មេញអស់៤គ្រាប់។

ក្រោយកើតហេតុ ភាគីទាំង៣ ធ្វើការសម្របសម្រួលគ្នា សមត្ថកិច្ចចុះទៅមិនទាន់ដល់កន្លែងកើតហេតុផង ទាំង៣ភាគី សម្រេចឯកភាពគ្នា យករថយន្តទៅជួសជុលរៀងខ្លួន ដោយគ្មានអ្នកណាសងខាងណា៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner