អត្រាគ្មានការងារធ្វើនៅកាណាដា កើនឡើង ៥.៥ភាគរយក្នុងខែកក្កដា

អូតាវ៉ា៖ ទីភ្នាក់ងារស្ថិតិរដ្ឋាភិបាលបានឱ្យដឹងថា ពលរដ្ឋកាណាដាគ្មានការងារធ្វើមានចំនួន ៦,០០០នាក់ក្នុងខែកក្កដា ជំរុញឱ្យអត្រាអ្នកគ្មានការងារធ្វើមានចំនួន ០.១ភាគរយ កើនដល់៥.៥ភាគរយ ជាការកើនឡើងលើកទីបីជាប់ៗគ្នាប្រចាំខែ។

អ្នកវិភាគរំពឹងថា នឹងមានការកើនឡើងតិចតួចប៉ុណ្ណោះ ក្នុងការបង្កើតការងារថ្មី បន្ទាប់ពីការកើនឡើងប្រចាំខែជាមធ្យមចំនួន ២២,០០០នាក់ ចាប់តាំងពីដើមឆ្នាំនេះ។ ទីភ្នាក់ងារស្ថិតិរដ្ឋាភិបាលបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា នេះជាលើកដំបូង ដែលអត្រាអ្នកគ្មានការងារធ្វើបានកើនឡើងបីខែជាប់ៗគ្នា។

យោងតាមទីភ្នាក់ងារនេះ មានមនុស្សតិចជាងមុនធ្វើការងារផ្នែកសំណង់ ពោលថយចុះ៤៥,០០០នាក់, រដ្ឋបាលសាធារណៈថយចុះ១៧,០០០នាក់, ផ្នែកព័ត៌មាន វប្បធម៌ និងការកម្សាន្តថយចុះ១៦,០០០នាក់ ហើយការងារផ្នែកដឹកជញ្ជូន និងឃ្លាំងថយចុះ១៤,០០០នាក់។ ជាមួយគ្នានេះ ការងារបានកើនឡើងនៅក្នុងផ្នែកថែទាំសុខភាព និងជំនួយសង្គម២៥,០០០នាក់, សេវាអប់រំ១៩,០០០នាក់, ហិរញ្ញវត្ថុ, ធានារ៉ាប់រង និងអចលនទ្រព្យ១៥,០០០នាក់ និងកសិកម្ម១២,០០០នាក់។

ទន្ទឹមគ្នា សេដ្ឋវិទូបានកត់សម្គាល់ថា តម្រូវការការងារកំពុងកើនឡើងលើសពីការបង្កើតការងារ ចំពេលមានការកើនឡើងការធ្វើអន្តោប្រវេសន៍ ដែលជួយជំរុញឱ្យប្រជាជនកាណាដាកើនឡើងដល់ ៤០លាននាក់ក្នុងខែមិថុនា៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner