ទីផ្សាររថយន្តអាល្លឺម៉ង់ស្ទុះងើបឡើងវិញនៅក្នុងខែកក្កដា

ប៊ែរឡាំង៖ ការលក់រថយន្តបានស្ទុះងើបឡើងវិញនៅអាល្លឺម៉ង់ចាប់តាំងពីដើមឆ្នាំមក បើទោះបីជាវានៅតែស្ថិតក្រោមកម្រិត ដែលបានកត់ត្រាក្នុងឆ្នាំ ២០១៩ មុនពេលផ្ទុះជំងឺរាតត្បាតកូវីដ១៩ក៏ដោយ។

ទិន្នន័យផ្លូវការបានបង្ហាញថា ទីផ្សាររថយន្តអាល្លឺម៉ង់បានពង្រីកការស្ទុះងើបឡើងវិញរបស់ខ្លួននៅក្នុងខែកក្កដាឆ្នាំនេះ ជំរុញដោយការលក់រថយន្តអគ្គិសនីកើនឡើង ខណៈបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់បន្តធូរស្រាល។

ជារួម រថយន្តថ្មីចំនួន ២៤៣,២៧៧គ្រឿងត្រូវបានចុះបញ្ជីនៅក្នុងប្រទេសមានសេដ្ឋកិច្ចដ៏ធំបំផុតរបស់អឺរ៉ុបកាលពីខែមុន ដែលជាការកើនឡើង ១៨.១ភាគរយ បើធៀបនឹងឆ្នាំមុន នេះបើយោងតាមអាជ្ញាធរដឹកជញ្ជូនសហព័ន្ធ KBA។

ក្រុមហ៊ុនផលិតរថយន្តនៅអាឡឺម៉ង់ មានដូចជា Volkswagen និង BMW បានផលិតរថយន្តចំនួន ៣០០,០០០គ្រឿងក្នុងខែកក្កដា ពោលគឺកើនឡើង ២០ភាគរយច្រើនជាងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នេះបើយោងតាមសមាគមឧស្សាហកម្ម VDA។

វិស័យនេះកំពុងស្ទុះងើបឡើងវិញជាបណ្តើរៗ ពីបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់ ជាពិសេសនៅពេលនិយាយអំពីគ្រឿងអេឡិចត្រូនិក ដែលបានពន្យឺតការដឹកជញ្ជូនដល់អតិថិជន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner