រុស្ស៊ី ៖ សហរដ្ឋអាមេរិកកំពុងប្រែក្លាយតៃវ៉ាន់ទៅជាអ៊ុយក្រែនមួយទៀត

មូស្គូ៖ សមាជិកសភាជាន់ទាបរុស្ស៊ី លោក វីយ៉ាឆេស្លេវ វ៉ូឡូឌីន បាននិយាយថា អង្គការសហប្រជាជាតិត្រូវតែថ្កោលទោសសហរដ្ឋអាមេរិក ចំពោះការលក់សព្វាវុធទៅឱ្យកោះតៃវ៉ាន់ ពីព្រោះសកម្មភាពបង្កហេតុទាំងនេះ ប្រថុយនឹងការផ្ទុះជម្លោះធំមួយទៀតជាមួយប្រទេសចិន។

សមាជិកសភាជាន់ទាបរុស្ស៊ី លោក វីយ៉ាឆេស្លេវ វ៉ូឡូឌីន បានបង្ហោះសារនៅលើតេលេក្រាមយ៉ាងដូច្នេះថា សហរដ្ឋអាមេរិកកំពុងរៀបចំតៃវ៉ាន់ឱ្យដើរតាមជោគវាសនារបស់អ៊ុយក្រែន និងបានចោទប្រកាន់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ពីបទ “ធ្វើរឿងខុសមួយទៀត” តាមរយៈការផ្តល់ជំនួយយោធាដល់កោះតៃវ៉ាន់ ដោយប្រើប្រាស់ប្រាក់មួយចំនួននៃជំនួយសម្រាប់អ៊ុយក្រែន។

លោក វ៉ូឡូឌីន បានថ្លែងបែបនេះដោយចង់សំដៅលើរបាយការណ៍របស់កាសែត Financial Times នាពេលថ្មីៗនេះ ដែលបានចោទប្រកាន់ថា សេតវិមានគ្រោងនឹងស្នើសុំសភាឱ្យពន្លឿនការផ្តល់ថវិកាជំនួយសម្រាប់កោះតៃវ៉ាន់ ដោយរួមបញ្ចូលទាំងសំណើថវិកាជួយដល់អ៊ុយក្រែនប្រយុទ្ធនឹងរុស្ស៊ីផងដែរ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សហរដ្ឋអាមេរិកបានអនុម័តជំនួយសន្តិសុខរាប់ពាន់លានដុល្លារដល់កោះតៃវ៉ាន់ នាំឱ្យមានការថ្កោលទោសពីប្រទេសចិន ដែលបានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា បានប្រែក្លាយកោះនេះទៅជា “ឃ្លាំងម្ស៉ៅ”៕ ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner