ឯកឧត្តម ជា វ៉ាន់ដេត ៖ «ការគាំទ្រគណបក្សប្រជាជនកម្ពុជាយ៉ាងច្រើនលើសលប់របស់ប្រជាពលរដ្ឋនៅស្រុកបាទី បានចូលរួមចំណែកយ៉ាងសំខាន់ធ្វេីឱ្យ គណបក្សឈ្នះអាសនៈ ៨/៨ សម្រាប់មណ្ឌលខេត្តតាកែវ »

(តាកែវ)៖ ឯកឧត្តម ជា វ៉ាន់ដេត ឯកឧត្តម ជា វ៉ាន់ដេត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបាទី បានលើកឡើងថា «ការគាំទ្រគណបក្សប្រជាជនកម្ពុជាយ៉ាងច្រើនលើសលប់របស់ប្រជាពលរដ្ឋនៅស្រុកបាទី បានចូលរួមចំណែកយ៉ាងសំខាន់ធ្វេីឱ្យ គណបក្សប្រជាជនឈ្នះអាសនៈ ៨/៨ សម្រាប់មណ្ឌលខេត្តតាកែវ »។ ឯកឧត្តម បន្តថា ជាមួយអាត្រានៃការចូលរួមបោះឆ្នោតរបស់ពលរដ្ឋចំនួន ៦០២,៥៦៤ ស្មើនឹងជាង ៩០.១៣% នៃប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតសរុបខេត្តតាកែវ។

មានប្រសសន៍លើកឡើងបែបនេះធ្វើឡើងនៅក្នុងឱកាស អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុប និងវាយតម្លៃលើលទ្ធផលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ របស់ក្រុមការងារចុះមូលដ្ឋានស្រុកបាទី ដោយមានការចូលរួមពីប្រធានក្រុមការងារគ្រប់ឃុំ, ប្រធាន-អនុប្រធានគណបក្សឃុំ និងប្រធាន-អនុប្រធាន សមាជិកសាខាបក្សភូមិ សរុប ២៧០នាក់ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកបាទី កាលពីរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣។

ឯកឧត្តម ក៏បានថ្លែងនូវបានកោតសរសើរ និងថ្លែងអំណរគុណដល់ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបាទី ក៏ដូចជា សមាជិក សមាជិកា នៅមូលដ្ឋានទាំងអស់ដែលបានខិតខំប្រឹងប្រែងរួមចំណែកយ៉ាងសកម្មក្នុងការធ្វេីឱ្យអាត្រានៃអ្នកបានទៅបោះឆ្នោតស្នេីនឹង ៩៣.៣៩% ហេីយបោះជូនគណបក្សប្រជាជនកម្ពុជាមាន ៨៨៦២២ ស្មើនឹង 88.95% បេីធៀបឆ្នាំ២០២២ ស្រុកបាទី កេីនសម្លេងឆ្នោតបាន ១៧៧៨៧ នៃប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតសរុប។

ឯកឧត្តម ជា វ៉ាន់ដេត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបាទី ខេត្តតាកែវ ក៏បានអំពាវនាវឱ្យសមាជិក សមាជិការបស់យើងបន្តចូលរួមធ្វើសកម្មភាពដ៏ខ្លាំងក្លានៅតាមមូលដ្ឋានរបស់ខ្លួន ដើម្បីពន្យល់ដល់ប្រជាពលរដ្ឋឱ្យបានជ្រួតជ្រាបកាន់តែច្បាស់ពីស្នាដៃ និងគុណតម្លៃរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីបន្តទទួលបានជោគជ័យដ៏ធំធេងនាពេលខាងមុខទៀត៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner