នគរបាលខណ្ឌច្បារអំពៅឃាត់ខ្លួនជនសង្ស័យ៣នាក់ ករណីគ្រឿងញៀន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ដោយមានការផ្តល់ព័ត៌មានពីសន្តិសុខក្នុងបូរីមួយកន្លែង កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌច្បារអំពៅ បានឃាត់ខ្លួនជាក់ស្តែងជនសង្ស័យចំនួន៣នាក់ នៅម៉ោង១២និង៥៧នាទី ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩នេះ នៅក្នុងរោងកម្មករបូរីមួយកន្លែង នៅភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ដោយពួកគេពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន។

សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យទី១)ឈ្មោះ ញ៉េប  សុភាព ភេទប្រុស អាយុ៣៩ មុខរបរ កម្មករសំណង់ រស់នៅភូមិអង្គរអង្គ ឃុំអង្គរអង្គ ស្រុកពាមជរ  ខេត្តព្រៃវែង ទី២)ឈ្មោះ ប៊ិន ចាន់ធេ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ ជាងស្ពេត្រូ រស់នៅភូមិពន្លី ឃុំពន្លី ស្រុកបរិបូរ ខេត្តកពង់ឆ្នាំង និងទី៣)ឈ្មោះ យិន ភី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ ជាងភ្លើង រស់នៅភូមិត្រពាំងតុំ ឃុំចន្ត្រី ស្រុករមាសហែក  ខេត្តស្វាយរៀង។ ជនសង្ស័យទាំង៣នាក់ ស្នាក់នៅក្នុងរោងកម្មករការដ្ឋានបូរីមួយកន្លែង នៅភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។

សមត្ថកិច្ចឲ្យដឹងទៀតថា វត្ថុតាងចាប់យករួមមាន:
  ១)ក្រាមពណ៍សរថ្លា(សង្ស័យសារធាតុញៀន)ចំនួន០៣កញ្ចប់តូច។
  ២)ឧបករណ៍ប្រើប្រាស់គ្រឿងញៀនចំនួន០១ឈុត។
 ៣)ដែកកេះចំនួន០៥។
  ៤)ទូរសព្ទចំនួន០៤គ្រឿង។
និង៥)ម្សៅក្រាមពណ៌សចំនួន០១ប្រអប់តូច។

បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ រួមនឹងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ការិយាល័យជំនាញ នៃមូលដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍បន្តតាមនីតិវិធី៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner