ប្រមុខអង្គការសហប្រជាជាតិ៖ ស្រមោលនុយក្លេអ៊ែរលេចឡើងលើពិភពលោកសាជាថ្មីទៀត

តូក្យូ៖ ប្រមុខអង្គការសហប្រជាជាតិថ្លែងថា ស្រមោលនៃសង្គ្រាមនុយក្លេអ៊ែរបានលេចចេញជាថ្មីក្នុងពេលបច្ចុប្បន្ន ខណៈដែលប្រទេសមួយចំនួនកំពុងគំរាមប្រើអាវុធប្រល័យលោកមួយនេះ។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូទែរេស បានគូសបញ្ជាក់ថា ស្គរនៃសង្គ្រាមនុយក្លេអ៊ែរកំពុងវាយលុកម្តងទៀត… ការមិនទុកចិត្តគ្នា និងការបែកបាក់គ្នាកំពុងកើនឡើង… ស្រមោលនុយក្លេអ៊ែរដែលលេចឡើងក្នុងសង្គ្រាមត្រជាក់បានលេចចេញជាថ្មី ហើយប្រទេសមួយចំនួនកំពុងគំរាមប្រើអាវុធនុយក្លេអ៊ែរដោយឥតប្រុងប្រយ័ត្នម្តងទៀត។

ទន្ទឹមគ្នា លោក ហ្គូទែរេស បានជំរុញឱ្យបញ្ឈប់ការប្រើប្រាស់អាវុធនុយក្លេអ៊ែរទាំងស្រុង ដោយលោកបានចង្អុលបង្ហាញថា ការលុបបំបាត់អាវុធនុយក្លេអ៊ែរនៅតែអាទិភាព នៃការរំសាយអាវុធនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ។

បើតាមមន្រ្តីជាន់ខ្ពស់អង្គការសហប្រជាជាតិ មធ្យោបាយតែមួយគត់ ដើម្បីលុបបំបាត់ហានិភ័យនុយក្លេអ៊ែរ នោះគឺការលុបបំបាត់អាវុធនុយក្លេអ៊ែរ។
សន្ទរកថារបស់លោក ហ្គូទែរេស ខាងលើនេះ ធ្វើឡើងនាឱកាសរំលឹកខួបលើកទី ៧៨ នៃការទម្លាក់គ្រាប់បែកបរមាណូនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ ២០២៣៕ ប្រភព៖ Tass ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner