រុស្ស៊ីទទួលកំណើនភ្ញៀវទេសចរ ១៣០ភាគរយ ក្នុងពេល ៦ខែដំបូងឆ្នាំនេះ

មូស្គូ៖ ទិន្នន័យផ្លូវការបានបង្ហាញថា ការមកដល់របស់ភ្ញៀវទសចរណ៍បរទេសមកលេងកំសាន្តប្រទេសរុស្ស៊ី បានកើនឡើង ១៣០ភាគរយនៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៣នេះ។ ស្ថិតិរបស់សេវាសន្តិសុខសហព័ន្ធ (FSB) បានបង្ហាញថា លំហូរភ្ញៀវទេសចរបរទេសចូលទៅកាន់ប្រទេសរុស្ស៊ី បានកើនឡើង ១៣០ភាគរយ ក្នុងរយៈពេល ៦ខែដំបូងនៃឆ្នាំ ២០២៣នេះ មានជាង ១៨៧,០០០នាក់។ របាយការណ៍បានឱ្យដឹងថា តួលេខនេះបានកើនឡើងជាង ១០០,០០០នាក់ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានភ្ញៀវទេសចរប្រមាណ ៨១,៥០០នាក់។

អ្នកដំណើរបរទេសពីរភាគបីបានមកដល់ប្រទេសរុស្ស៊ី នៅចន្លោះខែមេសា និងខែមិថុនា។ ក្នុងនោះភ្ញៀវទេសចរចិនបាននាំមុខគេ ដែលទៅលេងកំសាន្តប្រទេសរុស្ស៊ី ក្នុងអំឡុងពេលនោះ បន្ទាប់មកគឺតួកគី អាល្លឺម៉ង់ តូមិននីស្ថាន និងអ៊ីរ៉ង់។ សមាគមប្រតិបត្តិករទេសចរណ៍រុស្ស៊ី (ATOR) បានកត់សម្គាល់ថា តួលេខនេះគឺតិចជាងចំនួនភ្ញៀវទេសចរពីមុន ១៦.៥ដងក្នុងរយៈពេលមុនផ្ទុះជំងឺរាតត្បាតកូវីដេ១៩។

បើតាមសមាគមប្រតិបត្តិករទេសចរណ៍រុស្ស៊ី ភ្ញៀវទេសចរជិត ២លាននាក់បានមកលេងកំសាន្តប្រទេសរុស្ស៊ី គិតចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ ២០១៩។ កាលពីថ្ងៃអង្គារសប្តាហ៍កន្លងទៅ រុស្ស៊ីបានចាប់ផ្តើមសេវាកម្មទិដ្ឋាការអេឡិចត្រូនិក (e-visa) ដែលសម្រួលដល់ការធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីសម្រាប់ពលរដ្ឋនៃប្រទេសចំនួន ៥៥។ ទន្ទឹមគ្នា អ្នកជំនាញផ្នែកឧស្សាហកម្មបាននិយាយថា លំហូរភ្ញៀវទេសចរដ៏ខ្ពស់ ត្រូវបានគេរំពឹងទុកថា នឹងកើនឡើងនៅពាក់កណ្តាលខែសីហា ឬដើមខែកញ្ញាខាងមុខនេះ៕ ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner