២១គ្រួសាររងគ្រោះដោយទឹកជំនន់ ទទួលបានអំណោយនៅក្រចេះ (Video Inside)
អត្ថបទដោយ៖
Apsara Net
ពលរដ្ឋ២១គ្រួសារនៅខេត្តក្រចេះ ដែលរងគ្រោះដោយសារទឹកជំនន់ បានទទួលអំណោយពីកាកបាទក្រហមកម្ពុជា។ អំណោយកាកបាទក្រហម ដែលនាំយកមកចែកជូនពលរដ្ឋនៅថ្ងៃទី៧សីហាននេះ បានដឹកនាំដោយអភិបាលរងខេត្ត លោក គង់ គីមនី ។
អាជ្ញាធរមូលដ្ឋានបានបញ្ជាក់ថា ប្រជាពលរដ្ឋដែលរងគ្រោះដោយសាទឹកជំនន់ ដែលបានជម្លៀសមកទីទួលសុវត្ថិភាពនោះ គឺមានចំនួន២១គ្រួសារ ក្នុងនោះស្ត្រីមានផ្ទៃពោះ ៦នាក់ ស្ថិតនៅក្នុងភូមិបល្លង្គ័ ឃុំដំរីផុង ស្រុកឆ្លូង នៃខេត្តក្រចេះ។
ចំពោះអំណោយជាគ្រឿងឧបភោគបរិភោគដែលចែកជូននោះ គឺក្នុងមួយគ្រួសារ ទទួលបានអង្ករ២៥ គីឡូក្រាម, មុងគ្រែ១, មុងអង្រឹង៣,ធុងចំរោះទឹក១,ទឹកសុទ្ធ១ដបធំ,មី១កេះ, ត្រីខ១ យួរ,សាប៊ូ, ថ្នាំដុសធ្មេញ កន្សែង, សំឡីអនាម័យនារី១ប្រអប់, តង់១ដុំ, ថ្នាំក្លរ៉ាមីន២០គ្រាប់ និង ថវិកា៥ម៉ឺនរៀល។