៧ខែនាំអង្ករចេញបានជាង៣៦ម៉ឺនតោន (Video Inside)
កម្ពុជានាំចេញអង្ករជាង៣៦ម៉ឺនតោន ដោយរកចំណូលបានជាង២៥៣លានដុល្លារ ក្នុងរយៈពេល៧ខែ។ យោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា, ក្នុងរយៈពេល ៧ខែ ឆ្នាំ២០២៣នេះ, ការនាំចេញអង្ករចេញ បានជិត៥២% នៃផែនការ៧០ម៉ឺនតោនតែប៉ុណ្ណោះ។
កម្ពុជាបានដាក់ចេញនូវផែនការនាំអង្ករចេញ១លានតោនតាំងពីឆ្នាំ២០១៥ ប៉ុន្តែរយៈពេល ៨ឆ្នាំមកនេះ មិនទាន់បានបំពេញផែនការនោះបាននៅឡើយទេ។ ក្នុងរយៈពេល៧ខែកន្លងមកនេះ ក្រុមហ៊ុនចំនួន៥២ បាននាំចេញអង្ករចេញទៅកាន់គោលដៅផ្សេងៗ ដែលក្នុងនោះសម្រាប់ប្រទេសចិន បានចំនួនជាង១៤ម៉ឺនតោន ដែលគិតជាទឹកប្រាក់បានចំនួន ៩០លានដុល្លារ។
ចំណែកការនាំចេញអង្ករទៅទៅកាន់ប្រទេសនៅក្នុងទ្វីបអឺរ៉ុបចំនួន ២៥ប្រទេស បានចំនួនជាង ១៤ម៉ឺនតោន គិតជាទឹកប្រាក់ចំនួន ១០០លានដុល្លារ, ទៅកាន់៤ប្រទេសជាសមាជិកអាស៊ាន បានចំនួនជាង៣ម៉ឺនតោន គិតជាទឹកប្រាក់ចំនួន ២០លានដុល្លារ, ទៅកាន់២២ប្រទេសផ្សេងៗទៀត បានចំនួនជិត ៥ម៉ឺនតោន ដែលគិតជាទឹកប្រាក់បានចំនួន ៤២លានដុល្លារ។
កម្ពុជាក្រៅពីអង្ករ នៅបាននាំចេញស្រូវចំនួនជាង ២លានតោនកន្លះផងដែរ ដែលគិតជាទឹកប្រាក់បានចំនួនជាង ៦៦៣លានដុល្លារ។