នាយករដ្ឋមន្រ្តីវៀតណាមចង់បង្កើនសន្ទុះសន្តិសុខស្បៀង និងការផ្គត់ផ្គង់អង្ករ

ហាណូយ៖ នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មីញ ជីញ បានបញ្ជាឱ្យរដ្ឋាភិបាលធានាសន្តិសុខស្បៀងជាតិក្នុងគ្រប់កាលៈទេសៈទាំងអស់ ហើយជំរុញផលិតកម្មស្រូវ និងការនាំចេញ ចំពេលមានការគំរាមកំហែងដល់ការផ្គត់ផ្គង់ពិភពលោក។

Read. នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មីញ ជីញ បានណែនាំដល់ក្រសួង និងរដ្ឋាភិបាលមូលដ្ឋាន ធ្វើសមតុល្យការផ្គត់ផ្គង់គ្រាប់ធញ្ញជាតិសម្រាប់ការប្រើប្រាស់ និងការនាំចេញក្នុងស្រុក ដើម្បីធានាបាននូវសន្តិសុខស្បៀង ក៏ដូចជាទម្លុះរបាំងបច្ចេកទេស ក្នុងការពង្រីកការលក់ទៅក្រៅប្រទេស។

ការណែនាំរបស់នាយករដ្ឋមន្ត្រីវៀតណាមខាងលើនេះ បានធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនដឹកជញ្ជូនកំពូលរបស់ឥណ្ឌា បានហាមឃាត់ការនាំចេញគ្រាប់ធញ្ញជាតិមួយចំនួន ហើយប្រទេសថៃបានជំរុញឱ្យកសិករកាត់បន្ថយការដាំស្រូវ ដើម្បីសន្សំសំចៃទឹក ដោយសារខ្សត់ទឹកភ្លៀង។

ចំណាត់ការរបស់ប្រទេសឥណ្ឌាបែបនេះ បានធ្វើឱ្យមានការព្រួយបារម្ភ អំពីការផ្គត់ផ្គង់ស្បៀងអាហារសម្រាប់មនុស្សរាប់ពាន់លាននាក់នៅទូទាំងពិភពលោក ហើយបានធ្វើឱ្យតម្លៃអង្ករស្តង់ដារអាស៊ីឡើងដល់កម្រិតខ្ពស់ក្នុងរយៈពេលបីឆ្នាំ៕ ប្រភព៖ Bloomberg ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner