អ៊ីរ៉ាក់បិទកម្មវិធី Telegram ជុំវិញបញ្ហាសន្តិសុខជាតិ

បាកដាដ៖ រដ្ឋាភិបាលអ៊ីរ៉ាក់កំពុងផ្អាកការចូលប្រើប្រាស់កម្មវិធីផ្ញើសារដ៏ពេញនិយម Telegram នៅទូទាំងប្រទេស ស្ថិតក្រោមហេតុផល “សន្តិសុខជាតិ” ដែលប្រការនេះ នាំឱ្យមានការរិះគន់ជាខ្លាំង។

កម្មវិធីផ្ញើសារ Telegram ត្រូវបានបិទដំណើរការនៅក្នុងទីក្រុងបាកដាដ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុន ប៉ុន្តែកម្មវិធីនេះ នៅតែអាចដំណើរការបាន សម្រាប់អ្នកប្រើប្រាស់ទាំងឡាយណា ដែលបានភ្ជាប់ជាមួយកម្មវិធី VPN។ ទន្ទឹមគ្នា ក្រសួងទំនាក់ទំនងអ៊ីរ៉ាក់បានបង្ហាញពីភាពត្រឹមត្រូវចំពោះការសម្រេចចិត្តបែបនេះ ដោយលើកឡើងពីការណែនាំរបស់អាជ្ញាធរជាន់ខ្ពស់ ទាក់ទងនឹងបញ្ហាសន្តិសុខជាតិ។

ក្រសួងក៏បាននិយាយផងដែរថា ការផ្អាកនេះគឺជារឿងចាំបាច់ ដើម្បីការពារទិន្នន័យផ្ទាល់ខ្លួនរបស់ប្រជាពលរដ្ឋ ដែលត្រូវបានរំលោភដោយសារកម្មវិធីផ្ញើសារនេះ។
បន្ថែមលើនេះ រដ្ឋាភិបាលអ៊ីរ៉ាក់ក៏បានអះអាងដែរថា Telegram មិនបានឆ្លើយតបទៅនឹងសំណើម្តងហើយម្តងទៀតរបស់ខ្លួន ដើម្បីដោះស្រាយបញ្ហាការលេចធ្លាយទិន្នន័យរបស់ស្ថាប័នរដ្ឋ និងបុគ្គល ដែលបង្កការគំរាមកំហែងដល់សន្តិសុខជាតិ និងសន្តិភាពសង្គម។ កម្មវិធី Telegram ពីមុន ក៏ត្រូវបានបិទនៅតាមបណ្តាប្រទេសមួយចំនួនទៀតផងដែរ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner