ប្រជាជនស្រីលង្កា ៩ម៉ឺននាក់រងផលប៉ះពាល់ពីគ្រោះរាំងស្ងួត

កូឡុំបូ៖ មជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយ (DMC) បានបន្ថែមថា គ្រោះរាំងស្ងួតនៅក្នុងប្រទេសស្រីលង្កា ជាធម្មតាកើតឡើងដោយសារតែការពន្យារពេលនៃការចាប់ផ្តើមខ្យល់មូសុង ឬការប្រែប្រួលបណ្តោះអាសន្ននៃទឹកភ្លៀង។

មជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយ (DMC) បាននិយាយថា មនុស្សប្រហែល ៩០,០០០នាក់នៅក្នុងខេត្តចំនួន ៤ របស់ប្រទេសស្រីលង្កាបានរងផលប៉ះពាល់ដោយសារគ្រោះរាំងស្ងួត។ មជ្ឈមណ្ឌល DMC បានបញ្ជាក់ថា តំបន់ដែលរងផលប៉ះពាល់ចំនួន ៤ នោះ គឺខេត្តសាបារ៉ាហ្គាមូវ៉ា ភាគខាងកើត, ភាគពាយ័ព្យ និងខេត្តភាគខាងជើង។

មជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយ (DMC) បានបន្ថែមថា មនុស្សសរុបចំនួន ៨៩,៤៨៥នាក់មកពី ២៧,៨៨៥គ្រួសារបានរងផលប៉ះពាល់ដោយសារគ្រោះរាំងស្ងួត ហើយស្រុកចាស់ហ្វណា នៅក្នុងខេត្តភាគខាងជើង គឺជាស្រុកដែលរងផលប៉ះពាល់ខ្លាំងជាងគេ ដោយមានមនុស្ស ៦៩,១១៣នាក់មកពី ២១,៧១៤គ្រួសារបានរងផលប៉ះពាល់៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner