ទឹកជំនន់ និងបំណាក់ដីសម្លាប់មនុស្ស ៨នាក់នៅភាគខាងជើងប្រទេសវៀតណាម

ហាណូយ៖ បន្ទាប់ពីរលកកំដៅដ៏អូសបន្លាយជាច្រើនខែ និងគ្រោះរាំងស្ងួត ភ្លៀងធ្លាក់ខ្លាំងដែលបានចាប់ផ្តើមនៅដើមខែសីហានេះ បានបំផ្លាញផលដំណាំ និងផ្ទះសម្បែងរាប់រយខ្នង។

គ្រោះទឹកជំនន់ និងការបាក់ដី បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៨នាក់បាត់បង់ជីវិតនៅភាគខាងជើងប្រទេសវៀតណាម។ អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយដែលមានមូលដ្ឋាននៅទីក្រុងហាណូយ បាននិយាយនៅក្នុងរបាយការណ៍តាមអ៊ីនធើណិតថា មនុស្ស ៨នាក់ រួមទាំងកុមារយ៉ាងតិចពីរនាក់បានស្លាប់កាលពីសប្តាហ៍មុននៅទូទាំងខេត្តភាគខាងជើងនៃប្រទេសវៀតណាម ក្នុងនោះមានខេត្តYen Bai, Lai Chau, Son La និង Thai Nguyen។

អាជ្ញាធរក្នុងតំបន់ក៏បានឱ្យដឹងដែរថា តំបន់ខ្ពង់រាបកណ្តាល និងភាគខាងត្បូងប្រទេសវៀតណាម មានភ្លៀងធ្លាក់កើនឡើងពី ៥ ទៅ ១០ភាគរយច្រើនជាងធម្មតា ចាប់តាំងពីរដូវវស្សាបានចាប់ផ្តើមនៅក្នុងខែឧសភាកន្លងមកនេះ។

ដោយឡែកនៅភាគខាងជើងប្រទេសវៀតណាម សីតុណ្ហភាពខ្ពស់ និងគ្រោះរាំងស្ងួតដែលមិនធ្លាប់មានពីមុនមកក្នុងខែឧសភា និងខែមិថុនា បានបណ្តាលឱ្យមានការដាច់ចរន្តអគ្គិសនី ដែលនាំឱ្យមានការខាតបង់យ៉ាងធ្ងន់ធ្ងរ ក្នុងចំណោមក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនបរទេស។

ដំណាំក៏រងផលប៉ះពាល់ធ្ងន់ធ្ងរផងដែរ។ កាលពីឆ្នាំមុន គ្រោះមហន្តរាយធម្មជាតិបានសម្លាប់មនុស្សចំនួន ១៧៥នាក់នៅក្នុងប្រទេសវៀតណាម។ ទន្ទឹមគ្នា ក្រុមអ្នកវិទ្យាសាស្ត្របានព្រមានថា អាកាសធាតុខ្លាំងក្តៅកំពុងកើនឡើងខ្លាំង ដោយសារការឡើងកំដៅផែនដី៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner