ឯកឧត្តម គន់ គីម ជួបពិភាក្សាការងារជាមួយនាយិកាកម្មវិធីស្បៀងអាហារពិភពលោក របស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា

នាព្រឹកថ្ងៃព្រហស្បតិ៍ត ១កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័កព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គជគម) បានអនុញ្ញាតឱ្យលោកស្រី Francesca Erdelman នាយិកាកម្មវិធីស្បៀងអាហារពិភពលោក (WFP) របស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានសម្តែងការស្វាគមន៍ចំពោះលោកស្រី Francesca Erdelman ហើយឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះ កម្មវិធីស្បៀងអាហារពិភពលោក ក្នុងរយៈពេល៤០ឆ្នាំមកនេះ ដែលបានជួយដល់កម្ពុជា និងជាដៃគូសហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គជគម) ចាប់ពីឆ្នាំ២០០៤ និងតែងតែផ្តល់ការឧបត្ថម្ភគាំទ្រដល់សកម្មភាពគម្រោង ” វេទិកាប្រព័ន្ធព័ត៌មានទាន់ហេតុការណ៍ (PRISM) ព្រីស៊ឹម ” ក៏ដូចជាការអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងព័ត៌មានគ្រោះមហន្តរាយ (DMIS) រយៈពេលវែង ដោយប្រើបច្ចេកវិទ្យាកម្រិតខ្ពស់សម្រាប់ផ្តល់ព័ត៌មានជាមុន (EW) ជាពិសេសបន្តភាពជាដៃគូក្នុងការអនុវត្តការងារគ្រប់គ្រងគ្រោះមហន្តារាយ និងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ។

លោកស្រី Francesca Erdelman បានសម្តែងអំណរគុណដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជាពិសេសអបអរសាទរចំពោះឯកឧត្តមទេសរដ្ឋមន្រ្តី ដែលត្រូវបានរាជរដ្ឋាភិបាលតែងតាំងជាអនុប្រធានទី១ (គជគម )។ ក្នុងឱកាសនោះ លោកស្រីប្រធានអង្គការ បានជម្រាបជូនថា ការគាំទ្ររបស់ (WFP) បានចូលរួមចំណែកក្នុងការកាត់បន្ថយគ្រោះមហន្តរាយរបស់ប្រជាជនកម្ពុជា ក៏ដូចជាបានធ្វើឱ្យប្រសើរឡើងស្ថានភាពសុខភាព ក៏ដូចជាយល់ដឹងពីការកាពារត្រៀមបម្រុងទុកជាមុនក្នុងគ្រាដែលមានគ្រោះមហន្តរាយកើតឡើង។ លើសពីនេះទៀត លោកស្រីនាយកអង្គការ WFP បានស្នើសុំឯកឧត្តមទេសរដ្ឋមន្រ្តី បន្តការគាំទ្រលើគម្រោងផែនការសកម្មភាពប្រចាំប្រទេសរបស់អង្គការស្បៀងអាហារពិភពលោក ២០១៩-២០២៣ ជាបន្តទៀត។

ជាការឆ្លើយតប ឯកឧត្តម គន់ គីម បានបញ្ជាក់ថា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយត្រៀមខ្លួនរួចជាស្រេច បន្តការគាំទ្រ និងសហការជាមួយ WFP ដើម្បីឈានទៅសម្រេចឱ្យបានការកាត់បន្ថយហានិភ័យ និងជាពិសេសធ្វើ ឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តការ ពង្រឹងសមត្ថភាព កិច្ចសម្របសម្រួល លើការត្រៀមរៀបចំ និងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយនានា។ តាមរយៈលោកស្រីនាយិកា ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើឲ្យ WFP ជួយជូនដំណឹងដល់បណ្តាអង្គការ ស្ថាប័នជាដៃគូនានា ដើម្បីចូលរួមចំណែកពង្រឹងវិស័យការងារគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា ឱ្យបានកាន់តែច្រើនបន្ថែមទៀត៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner