អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បដិសេធការផ្សាយថាមួយថ្ងៃមានអ្នកឆ្លងអេដស៍ជាងមួយពាន់នាក់ (Video Inside)

ការផ្សាយតាមបណ្តាញសង្គមដែលនិយាយថាក្នុងមួយថ្ងៃមានមនុស្សឆ្លងនឹងជម្ងឺអេដស៍ ដល់ជាងមួយពាន់នាក់ បានប្រញាប់ឱ្យអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានចេញលិខិតបដិសេធ។

អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លោក ឈឹម ឃិនដារ៉េត ត្រូវបានគេដកស្រង់សម្តីដែលបានផ្សាយនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ថា មានការផ្សាយព័ត៌មានមិនពិតរឿងផ្ទុះឆ្លងជម្ងឺអេដស៍នោះ តាមបណ្តាញហ្វេសប៊ុកឈ្មោះថា NX Vanlyda។ លោកបានបដិសេធជុំវិញការផ្សាយព័ត៌មានដែលគ្មានការទទួលខុសត្រូវនោះ និងបានព្រមានម្ចាស់គណនីត្រូវបញ្ឈប់ការផ្សាយព័ត៌មានមិនពិតនេះភ្លាម។

លោកបានថ្លែងកម្ពុជារយៈពេលពេញមួយឆ្នាំក្នុងឆ្នាំ២០២២ មានអ្នកឆ្លងមេរោគអេដស៍ចំនួនសរុប ១ពាន់ ៤០០នាក់នោះ គឺក្នុងមួយថ្ងៃមានអ្នកឆ្លងថ្មីតែ៤នាក់ប៉ុណ្ណោះ។ លោកបានថ្លែងរំពឹងថាតួលេខក្នុងឆ្នាំ២០២៣ នឹងអាចមានភាពប្រហាក់ប្រហែលគ្នា។

យោងតាមរបាយការណ៍របស់អាជ្ញាធរអេដស៍បានឱ្យដឹងថា គិតមកដល់ឆ្នាំ២០២២ នៅកម្ពុជា មានមនុស្សប្រមាណ ៧ម៉ឺន ៦ពាន់នាក់ កំពុងផ្ទុកមេរោគអេដស៍ ហើយក្នុងនោះមាន ៧ម៉ឺន ៤ពាន់នាក់ ជាយុវជនពេញវ័យ និងប្រមាណ២ពាន់នាក់ទៀត គឺជាកុមារ។

ads banner