ក្នុងត្រីមាសទី៣ឆ្នាំនេះ Apple ទទួលបានប្រាក់ចំណូល៥៣,៨ពាន់លានដុល្លារ កើនឡើង១%

សហរដ្ឋអាម៉េរិក៖ ក្រុមហ៊ុន Apple បានបញ្ចេញលទ្ធផលផ្នែកហិរញ្ញវត្ថុរបស់ខ្លួន សម្រាប់ត្រីមាសទីបីនៃឆ្នាំសារពើពន្ធ២០១៩ ពោលគឺចាប់ផ្តើមពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ និងចប់នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩។

ក្រុមហ៊ុនបច្ចេកវិទ្យារបស់សហរដ្ឋអាម៉េរិកមួយនេះ ទទួលបានប្រាក់ចំណូលប្រមាណ៥៣,៨ពាន់លានដុល្លារ បើប្រៀបធៀបនឹងត្រីមាសទីបីនៃឆ្នាំសារពើពន្ធ២០១៨ គឺជាកំណើន១ភាគរយ។

ស្របពេលជាមួយគ្នានេះដែរ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple លោក ធីម ឃុក បាននិយាយថា វាគឺជាប្រាក់ចំណូលប្រចាំត្រីមាសទីបី ដែលមានទំហំធំជាងគេបង្អស់ក្នុងចំណោមបណ្តាឆ្នាំកន្លងមក ហើយថា ចំណូលបានមកពីផ្នែកសេវាកម្មជាច្រើនរបស់ខ្លួន គឺបានចូលរួមចំណែកគួរឲ្យកត់សម្គាល់ សម្រាប់ទំហំទឹកប្រាក់ដ៏ធំ ដែល Apple រកបានក្នុងត្រីមាសទី៣នេះ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner