សម្ដេចតេជោ ហ៊ុន សែន ចាត់ទុកកងទ័ពជាអ្នកការទូតសន្តិភាព

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តឱ្យកងទ័ព កម្ពុជា-ឥណ្ឌូនេស៊ី ពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ។ នេះជាការ បញ្ជាក់របស់ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ នាយករដ្ឋមន្ត្រី បានប្រាប់អ្នកយកព័ត៌មាននៅក្រោយ ពេល សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណា ចក្រកម្ពុជា អនុញ្ញាតឱ្យឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ឌូឌុង អាប់ឌូរ៉ាច់ម៉ាន់ (DUDUNG ABDURACHMAN) មេបញ្ជាការ កងទ័ពជើងគោកជាតិ នៃប្រទេសឥណ្ឌូនេស៊ី ជួបសម្តែងការគួរសម នៅវិមានសន្តិភាព នារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ ។

នៅក្នុងក្នុងជំនួបនេះ ឯកឧត្តម ឌូឌុង អាប់ឌូរ៉ាច់ម៉ាន់ បានគោរព រាយការណ៍ជូនសម្ដេចតេជោ អំពីលទ្ធផលនៃជំនួបរវាងឯកឧត្តមផ្ទាល់ ជាមួយឯកឧត្តម មេបញ្ជាការកងទ័ពជើងគោកស្ដីទី ម៉ៅ សុផាន់ ដែល ក្នុងនោះ មានកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងការ ពង្រីកិច្ច សហប្រតិបត្តិការបន្ថែម តាមរយៈការជំរុញឱ្យមានការផ្លាស់ប្ដូរបទ ពិសោធន៍កាន់តែខ្លាំងឡើង, ការផ្លាស់ប្ដូរព័ត៌មានរវាងកងទ័ពទាំងពីរ និងជាពិសេសការពង្រីកវិសាលភាពនៃការហ្វឹកហាត់កងទ័ព។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះ កិច្ច សហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ ហើយបានលើកទឹកចិត្តឱ្យ ពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត ដោយចាត់ទុកថា កងទ័ពជាអ្នក ការ ទូតសន្តិភាព ។

សូមជម្រាបថា ជំនួបរវាងឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ និងមេបញ្ជា ការក ងទ័ពជើងគោកឥណ្ឌូណេស៊ី បានបង្ហាញសញ្ញាណដ៏ល្អ នៃការ បន្តលើកកម្ពស់ទំនាក់ទំនងរវាងកងទ័ពប្រទេសទាំងពីរ ដោយក្នុង ជំនួបនេះ សមភាគីទាំងពីរ បានបង្ហាញនូវមោទនភាព ចំពោះទំនាក់ ទំនងមិត្តភាពជិតស្និទ្ធរវាងកម្ពុជា និងឥណ្ឌូណេស៊ី រាប់ចាប់តាំង ពី ការបង្កើតចំណងការទូតផ្លូវការក្នុងឆ្នាំ១៩៥៩ ក្រោយជំនួប រវាង អតីតព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ និងអតីតប្រធានាធិបតី ស៊ូកាណូ ក្នុងសន្និសីទចលនាអព្យាក្រឹត្យមិនចូលបក្សសម្ព័ន្ធ ទីក្រុងបានឌុង ហើយមកដល់បច្ចុប្បន្នក្រោមកិច្ចដឹកនាំដ៏ឈ្លាស វៃរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី និងលោក ចូកូ វីដូដូ ទំនាក់ទំនង កម្ពុជា-ឥណ្ឌូណេស៊ីបានពង្រឹង និងពង្រីកឥតឈបឈរលើគ្រប់ វិស័យ។
សមភាគីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយោធា និង លទ្ធផលផ្លែផ្កាជាច្រើន ដែលសម្រេចបានកន្លងមកនៅក្នុងការអប់រំ បណ្តុះបណ្តាលធនធានមនុស្ស ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់កម្រិត និងការផ្តល់ជំនួយឧបត្ថម្ភផ្នែកសម្ភារជាដើម ព្រមទាំងបានកត់សម្គាល់ អំពីសារៈសំខាន់ចាំបាច់ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិ ការ ដែលមានស្រាប់ បន្តសហការរួមគ្នាបន្តអនុវត្តផែនការ ស្របតាម ស្មារតីអនុស្សរណៈ និងកំណត់ហេតុនៃកិច្ចប្រជុំចាំឆ្នាំ Army to Army Talks ដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងរឹងមាំ និងប្រកបដោយ ទំនុកចិត្តរវាងប្រទេស និងប្រជាជនទាំងពីរ ដើម្បីផលប្រយោជន៍ ទៅវិញ ទៅមក ក៏ដូចជាការរួមចំណែកថែរក្សាសន្តិភាព និងសន្តិសុខនៅក្នុង តំបន់។
ក្នុងន័យនេះ ភាគីទាំងពីរ បានផ្តោតការពិភាក្សាលើទិសដៅ សហប្រតិ បត្តិការ និងការរៀបចំសកម្មភាពរួមគ្នាមួយចំនួន រួមមាន ការហ្វឹកហ្វឺន, លំហាត់រួមគ្នាក្នុងប្រតិបត្តិការប្រឆាំងភេរវកម្ម និងសង្គ្រោះគ្រោះ មហន្តរាយ, ការលោតឆត្រមិត្តភាព, ការផ្លាស់ប្តូរបទពិសោធន៍ជំនាញ, ការភ្ជាប់ទំនាក់ទំនងរវាងអង្គភាព និងអង្គភាព។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់នាយឧត្តមសេនីយ៍ ឌូឌុង អាប់ ឌូរ៉ាច់ម៉ាន់ នាពេលនេះ គឺជាដំណើរទស្សនកិច្ចផ្លូវការលើកទី៤ របស់ មេបញ្ជាការកងទ័ពជើងគោកជាតិឥណ្ឌូណេស៊ីនៅប្រទេសកម្ពុជា ដែលការណ៍នេះនឹងក្លាយជាកម្លាំងចលករបន្ថែមទៀតក្នុងការជំរុញ និងលើកកម្ពស់ទំនាក់ទំនងរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរឱ្យកាន់តែសកម្ម ស៊ីជម្រៅ និងរឹងមាំ ៕
អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner