សម្ដេចតេជោ ហ៊ុន សែន ស្វាគមន៍ប្រតិភូដែលនឹងមកពិភាក្សាពីការ នាំអង្ករកម្ពុជា ចេញទៅប្រទេសឥណ្ឌូនេស៊ី

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសស្វាគមន៍ចំពោះ ប្រតិភូ ដែលនឹងមកពិភាក្សាពីការនាំអង្ករកម្ពុជា ចេញទៅប្រទេសឥណ្ឌូនេស៊ី។ នេះជាការបញ្ជាក់របស់ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្ដេច តេជោនាយករដ្ឋមន្ត្រីបានប្រាប់អ្នកយកព័ត៌មាននៅក្រោយជំនួប តាម ទូរសព្ទរវាងឯកឧត្តម ចូកូ វីដូដូ ប្រធានាធិបតីនៃសាធារណរដ្ឋ ឥណ្ឌូនេស៊ី ជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ ។

នៅក្នុងកិច្ចសន្ទនានេះ បានផ្ដោតទៅលើការគោរពជូនពរសម្ដេចតេជោ ហ៊ុន សែន ដែលបានទទួលជោគជ័យនៃការបោះឆ្នោតកាលពីថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០២៣ ដែលការបោះឆ្នោតនោះ បានប្រព្រឹត្តទៅប្រកប ដោយ សេរី សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈល្អ និងដោយគ្មានអំពើ ហិង្សា។ ឯកឧត្តម ចូកូ វីដូដូ បានគោរពជម្រាបជូនសម្ដេចតេជោថា ឯកឧត្តម ទន្ទឹងរង់ចាំធ្វើការជាមួយឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅក្នុងកិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំពាក់ ព័ន្ធនាពេលខាងមុខ ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះឯកឧត្តម ចូកូ វីដូដូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលបានអបអរសាទរ ជូនចំពោះសម្ដេចតេជោ ហ៊ុន សែន ក្នុងពេលដែលគណបក្ស ប្រជា ជន កម្ពុជា បានទទួលជោគជ័យនៃការបោះឆ្នោតសាកលកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ និងប្រកាសទន្ទឹងរង់ចាំធ្វើការជាមួយនាយក រដ្ឋមន្ត្រីថ្មី នៅក្នុងកិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនាពេល ខាង មុខនេះ ផងដែរ។

សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រកាស លទ្ធផលផ្លូវការ នៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិ ទី៧ ក្នុងនោះគណបក្សប្រជាជនកម្ពុជា មានសំឡេងខ្ពស់ជាងគេ ដោយ ទទួលបាន១២០អាសនៈ ដែលនឹងបន្តដឹកនាំរាជរដ្ឋាភិបាល សម្រាប់ អាណត្តិ៧ នៃរដ្ឋសភា ។

ជាមួយគ្នានោះដែរ ឯកឧត្តម អ៊ាង សុផល្លែត បានប្រាប់អ្នកយក ព័ត៌មាន បន្តថា កិច្ចសន្ទនានេះ ក៏បានផ្ដោតការយកចិត្តទុកដាក់ទៅ លើបញ្ហា សន្តិសុខស្បៀង ដែលក្នុងនោះ ឯកឧត្តម ចូកូ វីដូដូ បានបញ្ជាក់នូវ បំណង ចង់នាំអង្ករ ចេញពីកម្ពុជា ហើយនៅពេលដ៏ខ្លីខាងមុខនេះ ឯកឧត្តមប្រធានាធិបតី សូមអនុញ្ញាតពីសម្ដេចតេជោ បញ្ជូនប្រតិភូ មកពីភាក្សាលើករណីនេះ ។

ក្នុងឱកាសនេះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ ចំពោះប្រតិភូ ដែលនឹងអញ្ជើញមកពិភាក្សាពីការនាំអង្ករ ចេញទៅ ប្រទេស ឥណ្ឌូនេស៊ី ។

សម្ដេចនាយករដ្ឋមន្ត្រី ក៏បានលើកឡើងពីលទ្ធភាព ដែលអ្នកវិនិយោគ ឥណ្ឌូនេស៊ី អាចដាក់ទុន ១០០ភាគរយ នៅកម្ពុជា ក្នុងការបង្កើតរោង ម៉ាស៊ីនកិនស្រូវ ឃ្លាំងស្តុក និងបណ្ដាញទិញស្រូវពីប្រជាកសិករ ដើម្បី ជាស្ថិរភាពសម្រាប់ការនាំចេញ ៕
អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner