មនុស្ស ១៧នាក់បញ្ជូនចូលពេទ្យក្រោយពុលបាយមាន់ (Video Inside)

ពលរដ្ឋចំនួន១៧នាក់ ត្រូវគេរាយការណ៍ថាបានរងនឹងការពុល ក្រោយការទទួលទានបាយមាន់ នៅក្នុងកន្លែងមួយស្ថិតនៅក្នុងឃុំបារាយ, ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

មិនមានសេចក្តីរាយការណ៍ច្បាស់លាស់ថា តើការពុលនោះបានបណ្តាលឱ្យពីបាយ, ឬពីមាន់ ឬមកពីបន្លែអ្វីលាយជាមួយបាយមាន់នោះពិតប្រាកដឡើយ ក្នុងហេតុការណ៍ដែលបានកើតឡើងកាលពីថ្ងៃទី១០សីហា។

អ្នកពុលទាំងឡាយដែលរួមមានក្មេងអាយុក្រោម១៥ឆ្នាំចំនួន១២នាក់ និងអាយុលើស ១៥ឆ្នាំ ចំនួន៥នាក់ ត្រូវបានគេបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រីសន្ធរ។

លោកវេជ្ជបណ្ឌិត ម៉ោ ប៊ុនឡេង ដែលជាប្រធានមន្ទីរពេទ្យ ត្រូវបានគេដកស្រង់សម្តី ដែលបញ្ជាក់អោយដឹងនៅថ្ងៃនេះថា ស្ថានភាពអ្នកជម្ងឺ មានសភាពធូរស្រាលហើយ និងពេទ្យបានអនុញ្ញាតឱ្យចេញទៅផ្ទះចំនួន ១៦នាក់។ ចំណែកម្នាក់ទៀតត្រូវបន្តមើលថែទាំ ដោយសារតែជាមនុស្សដែលមានជម្ងឺលើសសម្ពាធឈាម និងមិនទាន់មានអាការៈស្រួលបួលដូចអ្នកដទៃឡើយ។

ads banner